បើ iPhone អាចបត់បានស្ដើងបែបនេះ ទិញប្រើអត់?
- 2022-02-10 04:30:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើ iPhone អាចបត់បានស្ដើងបែបនេះ ទិញប្រើអត់?
ចន្លោះមិនឃើញ
គំនិតក្នុងការបង្កើត iPhone បត់អេក្រង់បាន ត្រូវបានគេប្រទះឃើញថា Apple អាចបញ្ចេញស្មាតហ្វូនបត់ពាក់កណ្ដាល ដូចទៅនឹង Galaxy Flip ជំនួសឱ្យការបត់ចំហៀងដូចទៅនឹង Galaxy Fold របស់ Samsung។ នេះបើយោងទៅតាមប្រភពពី ADR Studion Design។
យ៉ាងណា នៅឆ្នាំ២០២២ ស្មាតហ្វូនបត់របស់ Apple ហាក់មិនទាន់មានដំណឹងរសើបថាវានឹងលេចវត្តមាននោះទេ។
អ៊ីចឹងតើស្មាតហ្វូនបត់អាចប្រកាសចេញឆ្នាំណា? យ៉ាងឆាប់ឆ្នាំ២០២៣ ហើយយ៉ាងយូរឆ្នាំ២០២៤ នេះបើយោងទៅតាម អ្នកជំនាញក្នុងឧស្សាហកម្មផ្គត់ផ្គង់អេក្រង់ លោក Ross Young និងអ្នកព្យាករណ៍បច្ចេកវិទ្យាដ៏ល្បី លោក Ming-Chi Kuo៕