លីគកំពូលកម្ពុជា នឹងចាប់ផ្ដើមនៅខែមីនា ខាងមុខហើយ
- 2022-02-10 14:15:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីគកំពូលកម្ពុជា នឹងចាប់ផ្ដើមនៅខែមីនា ខាងមុខហើយ
ចន្លោះមិនឃើញ
លីគកំពូលកម្ពុជា Cambodian Premier League នឹងចាប់ផ្ដើមរដូវកាលថ្មីនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ខាងមុខនេះហើយ។
សម្រាប់រដូវកាលថ្មីខាងមុខ លីគកំពូលនេះបាននាំទស្សនីយភាពប្លែកៗដល់អ្នកគាំទ្រជាច្រើន ដោយបានចេញ Logo ថ្មីនៅក្នុងថ្ងៃនេះជាដើម ដែលមានភាពរចនារូបរាងស្អាតអស្ចារ្យមិនធម្មតា។
លីគកំពូលកម្ពុជាក៏មានមហិច្ឆតាធ្វើយ៉ាងណាលើកម្ពស់បាល់ទាត់កម្ពុជាឲ្យក្លាយជាបាល់ទាត់អាជីពជាងគេនៅលើអាស៊ីអាគ្នេយ៍ នាំមកអ្វីថ្មីៗដែលអ្នកគាំទ្រចង់ឃើញ បណ្ដុះបណ្ដាលកីឡាករជាតិឆ្នើមៗឲ្យបានច្រើន និងឈ្នះឲ្យបានច្រើនក្នុងប្រកួត SEA Game ២០២៣ ខាងមុខជាដើម៕