Klopp ថា Liverpool ដូច​គ្មាន​ឱកាស​តាម​ទាន់ Man City ទេ

  • 2022-02-11 02:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jurgen Klopp បាន​និយាយ​ថា ក្រុម​របស់​លោក Liverpool ហាក់​គ្មាន​ឱកាស​​តាម​ទាន់ Manchester City ក្នុង​ការ​ប្រជែង​ពាន​ Premier League រដូវ​កាល​នេះ​ទេ។

Liverpool បាន​យក​ឈ្នះ Leicester City ២-០ កាល​ពី​យប់​មិញ ធ្វើ​ឲ្យ​ពួក​គេ​គម្លាត​៩​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង​ Man City។ ក្រុម​លោក Pep Guardiola កំពុង​តែ​បង្ហាញ​ទម្រង់​លេង​ល្អ និង​សម្លឹង​ឃើញ​ Premier League ជា​​លើក​ទី​៤ ក្នុង​៥​រដូវ​កាល​ចុងក្រោយ។

ក្រោយ​យក​ឈ្នះ Leicester អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់ Klopp បាន​និយាយ​ថា Liverpool ដូច​គ្មាន​ឱកាស​​តាម City ឡើយ ប៉ុន្តែ​​មិនមែន​មាន​ន័យ​ថា​ក្រុម​របស់​លោក​មិន​បន្ត​ព្យាយាម​លេង​ឲ្យ​ល្អ​នេះ​ទេ​សម្រាប់​រដូវ​កាល​នេះ។ ហើយ​ការ​ឈ្នះ​យប់​មិញ​ពិត​ជា​មាន​សារសំខាន់។

យ៉ាងណា​​មិញ Liverpool ​លេង​តិច​ជាង Man City មួយ​ប្រកួត ហើយ​ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​​ខែ​មេសា ក្នុង​កីឡដ្ឋាន Etihad Stadium៕​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ