សិស្សសាលានៅថៃ ចង់ឱ្យមានការបង្រៀនចំពោះដឹងទាក់ទងផ្លូវភេទ មុនថ្ងៃ ១៤ កុម្ភៈ មកដល់

  • 2022-02-11 02:56:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្សសាលាជាច្រើននាក់ នៅក្នុងប្រទេសថៃ ចង់ឱ្យរដ្ឋាភិបាលធ្វើការបង្រៀនអំពីចំណោះដឹងទាក់ទងផ្លូវភេទ (sex education) មុនថ្ងៃ ១៤កុម្ភៈ មកដល់។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្តិ៍។

បើទោះបីជាមានការចែកស្រោមអនាម័យ និង ថ្នាំគ្រាប់ពន្យារកំណើតទៅដល់យុវវ័យ អាយុ១៥ឆ្នាំឡើងទៅក៏ដោយ ប៉ុន្តែមានយុវវ័យជាច្រើននាក់រួមមានទាំងសិស្សសាលាផងដែរ បានបង្ហាញពីគំនិតរបស់ពួកគេ ចង់ឱ្យរដ្ឋាភិបាលបង្រៀនចំណេះដឹងទាក់ទង់ផ្លូវភេទឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

កញ្ញា Sirikanya Yuttaart អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យមួយនៅក្នុងខេត្ត Nakhon Ratchasima ប្រទេសថៃ បានឱ្យដឹងថា "ទោះបីជាមានការផ្តល់ស្រោមអនាម័យ និង ថ្នាំពន្យារកំណើតក៏ដោយ ប៉ុន្តែបញ្ហាចំបងនៅត្រង់ថា ប្រសិនបើយុវវ័យមិនមានចំណោះដឹងផ្លូវភេទទូលំទូលាយទេ នោះមិនយូរមិនឆាប់ ពួកគេនឹងជួបប្រទះនូវបញ្ហាផ្សេងៗដូចជា ការមានផ្ទៃពោះដោយចៃដន្យ និងការចម្លងជំងឺកាមរោគផងដែរ" ៕

ប្រភព៖ Bangkokpost   ប្រែសម្រួល ៖ សង្ហា

អត្ថបទពេញនិយម