សហភាពអឺរ៉ុប តបទៅមេ Meta វិញថា «បើចង់បិទ Facebook និង IG សូមអញ្ជើញ!»

  • 2022-02-11 08:46:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនយោបាយអឺរ៉ុបនាំមុខគេបាននិយាយថា ប្លុកសហគមន៍អឺរ៉ុបនេះនឹងរស់នៅ "ល្អណាស់ដោយគ្មាន Facebook" ប្រសិនបើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមគ្រប់គ្រងដោយ Meta ពិតជាដកខ្លួនចេញពីសហភាពអឺរ៉ុបមែននោះ។

នៅសប្តាហ៍នេះ Meta បានចេញការព្រមានដោយនិយាយថា ខ្លួនអាចបិទនៅក្នុងប្លុក ​EU ប្រសិនបើអឺរ៉ុបមិនអនុញ្ញាតឱ្យមានការ "ផ្ទេរទិន្នន័យឆ្លងកាត់ពីអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិក” ឬពី European Servers ទៅកាន់ American Servers ។

លោក Robert Habeck (ឆ្វេង)

លោក Robert Habeck រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ថ្លែងនៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីសក្នុងសប្តាហ៍នេះ បានប្រាប់អ្នកយកព័ត៌មានថា "បន្ទាប់ពីខ្ញុំត្រូវបានគេហេគ ខ្ញុំបានរស់នៅដោយគ្មាន Facebook និង Twitter អស់រយៈពេលបួនឆ្នាំហើយជីវិតគឺអស្ចារ្យណាស់" ខណៈដែលសមភាគីបារាំងរបស់គាត់ Bruno Le Maire បានបន្ថែមថា " ខ្ញុំ​អាច​បញ្ជាក់​បាន​ថា​ ជីវិត​នឹង​ល្អ​ណាស់​បើ​គ្មាន Facebook»៕

ប្រភព៖ Dailystar   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី