កុម្ភៈជាខែនៃសេចក្ដីស្រឡាញ់! ចឹង ស្រឡាញ់ខ្លួនឯងឱ្យច្រើនៗ ទិញកាដូផ្ដល់កម្លាំងចិត្តជូនខ្លួនឯង

  • 2022-02-13 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្ងៃ Valentine’s Day ឬ ហៅ​ថា​ ​ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់ ​ជាថ្ងៃមួយដែលមនុស្សគ្រប់គ្នាបង្ហាញក្ដីស្រឡាញ់ជូនចំពោះគ្នាទៅវិញទៅមក។ បើទោះបីជាបុណ្យនេះ មិនមែនជាបុណ្យរបស់ប្រពៃណីខ្មែរក៏ពិតមែន ប៉ុន្តែក្នុងសម័យបច្ចុប្បន្ន ប្រជាជនខ្មែរក៏មានការចូលរួម និងអបអរសាទរក្នុងថ្ងៃនេះផងដែរ។

មានអ្នកជូនកាដូ ឬនៅ? មោះ អ្នកមិនមានគូរ ឬគ្មានអ្នកទិញកាដូឱ្យ កុំអន់ចិត្ត ចាយលុយ ទិញកាដូលើកទឹកចិត្ត ដល់ខ្លួនឯង ឱ្យសប្បាយចិត្តម្ដងមើលម៉េចដែរ៖

សម្រាប់មិត្តនារីៗ មានក្ដីសុខបំផុត ទោះបីទិញឱ្យខ្លួនឯងក៏ដោយជាមួយនឹងកាដូខាងក្រោមនេះ៖

  • ផលិតផលថែរក្សាសម្រស់ និងគ្រឿងសម្អាង
  • អាហារឆ្ងាញ់ៗ
  • ទិញទំនិញដូចជា៖ សម្លៀកបំពាក់ ស្បែកជើង របស់ប្រើប្រាស់ប្រចាំថ្ងៃ។ល។
  • ផឹកភេសជ្ជៈ និងញ៉ាំអាហារឆ្ងាញ់ៗ។

ឬឯសុភាពបុរសវិញ កាដូដែលនិយមជាងគេអាចជា៖

  • ការជួបជុំ និងញ៉ាំអាហារ
  • ទិញកាបូបលុយ
  • ទឹកអប់
  • ឬទៅលេងកីឡា ជុំគ្នាជាមួយមិត្តភក្តិ។ល។

មែនទែនទៅ ការទិញកាដូ មិនចាំបាច់ទាល់តែមាននរណាម្នាក់ជូននោះទេ ពេលខ្លះការទិញកាដូ សម្រាប់លើកទឹកចិត្តខ្លួនឯងជារឿងមួយដ៏ល្អ សម្រាប់អ្នកដែលមិនមានដៃគូ។ ប៉ុន្តែអ្នកមានគូ វិញ កុំភ្លេចផ្ដល់ក្ដីស្រឡាញ់ឱ្យគ្នាទៅវិញទៅមកណា៎។

សម្រាប់លោកអ្នកដែល មានកម្មវិធីជួបជុំ ញ៉ាំអាហារជុំគ្នាក្នុងថ្ងៃពិសេសនេះ តែមិនចង់ចំណាយពេលធ្វើម្ហូប លោកអ្នកអាចធ្វើការកុម្ម៉ង់អាហារស្រាប់តាមរយៈអេប foodpanda ជាមួយសេវាកម្មលឿនរហ័សទាន់ចិត្ត និងតម្លៃសមរម្យ។ ឬឯអ្នកចូលចិត្តក្នុងការធ្វើម្ហូបញ៉ាំដោយខ្លួនឯងក៏អាចកុម្ម៉ង់គ្រឿងទេស ត្រី សាច់ បន្លែ ផ្លែឈើ និងគ្រឿងឧបភោគ បរិភោគជាច្រើន ផងដែរ ដោយលោកអ្នកគ្រាន់តែអ្នកចូលទៅក្នុងអេប ​foodpanda រួចចុចលើផ្នែក pandamart ឫ​​ shops ចង់កុម្ម៉ង់អ្វីក៏បានជាមួយនិងការផ្តល់ជូនពិសេសៗរាល់ថ្ងៃ។

ដោនឡូតអេបឥឡូវនេះ ងាយស្រួលក្នុងការកុម្ម៉ង់ foodpanda។ កម្មវិធីប្រូម៉ូសិនផ្សេងៗ កុំភ្លេចចុច Subscribe Channel Telegram របស់ foodpanda KH៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗមុនគេ៕

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម