មកដឹងតម្លៃកម្រៃសេវា(កាត់ឈ្មោះ)ផ្ទេរកម្មសិទ្ធិរថយន្ត ដែលចេញដោយក្រសួង

  • 2022-02-15 04:09:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើការផ្ទេរកម្មសិទ្ធិរថយន្តមានតម្លៃប៉ុន្មាន? គឺជាសំនួរដែលមានអ្នកចង់ដឹងច្រើននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង។ ជាមួយគ្នានោះដែរ ក្រសួងក៏បានផ្ដល់ចម្លើយ៖ ការផ្ទេរកម្មសិទ្ធិរថយន្តមានតម្លៃ៖

*ការផ្ទេរកម្មសិទ្ធិក្នុងរាធានី-ខេត្ត

•រថយន្តធុនតូច ឬធុនស្រាល តម្លៃ ៤៨ ០០០ រៀល

•រថយន្តធុនធំ ឬធុនធ្ងន់ តម្លៃ ៦៧ ០០០ រៀល

*ការផ្ទេរកម្មសិទ្ធិឆ្លងរាធានី-ខេត្ត

•រថយន្តធុនតូច ឬធុនស្រាល តម្លៃ ១០១ ០០០ រៀល

•រថយន្តធុនធំ ឬធុនធ្ងន់ តម្លៃ ១២៥ ០០០ រៀល

*តម្លៃនេះមិនរួមបញ្ជូលថ្លៃពន្ធប្រថាប់ត្រា ៤% ឡើយ រីឯឯកសារតម្រូវសម្រាប់ការផ្ទេរកម្មសិទ្ធិរួមមាន៖

-ពាក្យសុំផ្ទេរកម្មសិទ្ធិ(មានផ្ដល់ជូននៅទីតាំងផ្ដល់សេវា) ដែលមានបិតកាល់លេខតួ ឬលេខសាក់ស៊ី (ដែលចម្លងជាក់ស្តែងពីយានយន្ត)

-លិខិតទិញលក់

-បណ្ណសម្គាល់យានយន្តច្បាប់ដើម និងផ្លាកលេខសម្គាល់យានជំនិះ(ករណីឆ្លងរាជធានី-ខេត្ត)

-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(មានសុពលភាព)

-កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល (ក្នុងករណីមិនមានម្ចាស់ដើម)

-អត្តសញ្ញាណប័ណ្ណរបស់ភាគីទាំងអ្នកលក់ និងអ្នកទិញ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរសមត្ថកិច្ច) ។

ចំពោះនិតិវិធីវិញ អ្នកអាចចូលទៅបំពេញដោយខ្លួនឯងបានតាមរយៈ ប្រព័ន្ធស្វ័យប្រវត្តកម្មផ្ទេរកម្មសិទ្ធិរថយន្ត។ ប្រព័ន្ធនេះ អនុញ្ញាតឱ្យម្ចាស់រថយន្តស្នើសុំផ្ទេរកម្មសិទ្ធិតាមប្រព័ន្ធអនឡាញបាន៕

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម