ផល​ សោភ័ណ្ឌ៖​ ចាញ់​មួយ​រាប់​ម្សិលមិញ​ជា​មួយ​ ឡៅ​ ចិត្រា​

  • 2022-02-16 08:58:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ខណ្ឌ​ដង្កោ​ ផល​ សោភ័ណ្ឌ​ សរសេរ​លើ​ហ្វេសបុក​ថា​ការ​ចាញ់​ ចិត្រា​ ម្សិលមិញ​នេះ​គឺ​ភ្លាត់​ឲ្យ​អាជ្ញាកណ្ដាល​រាប់​១ដង​ក្នុង​ទឹក​២​ ជា​ហេតុ​ចាញ់​ពិន្ទុ​តែ​ម្ដង​ខណៈ​សាច់​ដៃ​រូប​គេ​ចេញ​បាន​ច្រើន។​

ចិត្រា (ក្រហម) សោភ័ណ្ឌ (ខៀវ)

ម្សិលមិញ​នេះ​ការ​ប្រកួត​លើ​ទម្ងន់​ ៦៧​គីឡូក្រាម​រវាង​ ឡៅ​ ចិត្រា​ និង​ ផល​ សោភ័ណ្ឌ​ គឺ​ជក់ចិត្ត​គួរសម​ និង​ធ្វើ​ឡើង​ពេញ​៥ទឹក។​ យ៉ាងណា​គេ​មើល​ឃើញ​ថា​ ចិត្រា​ ហាក់​មិន​សូវ​ចេញ​អាវុធ​បាន​ច្រើន​ឡើយ​ មិន​ដឹង​ថា​មាន​មូលហេតុ​អ្វី​នោះ​ទេ​ ប៉ុន្តែ​រូប​គេ​បាន​ទាត់​ជើង​ ផល​ សោភ័ណ្ឌ​ ឲ្យ​អាជ្ញាកណ្ដាល​រាប់​ម្ដង​ក្នុង​ទឹក២។​

ចំពោះ​ សោភ័ណ្ឌ​ វិញ​គឺ​ចេញ​អាវុធ​ច្រើន​ ពោល​មាន​ទាត់​ មាន​ម៉ាត់​ រហូត​តាំង​ពី​ទឹក​១​ដល់បញ្ចប់​ទឹក៥។​ កីឡាករ​រូប​គេ​បញ្ចេញ​មតិ​លើ​ហ្វេសបុក​តប​អ្នក​គាំទ្រ​មួយ​រូប​ថា​ «ភ្លាត់​រាប់​១ដង​ ឬ​ចាញ់​តែ​មួយ​រាប់​នោះ​ទេ»។​

ចិត្រា (ក្រហម) សោភ័ណ្ឌ (ខៀវ)

ការ​ប្រកួត​ស្វែង​រក​ជើង​ខ្លាំង​ និង​ម្ចាស់​មេដាយ​ថ្នាក់​ជាតិ​ទម្ងន់​ ៦៧​គីឡូក្រាម​ម្សិលមិញ​នេះ​រវាង​ ឡៅ​ ចិត្រា​ និង​ ផល​ សោភ័ណ្ឌ​ នៅ​ស្តាត​ចាស់​គឺ​ប្អូន​ប្រុស​របស់​ ឡៅ​ ចន្ទ្រា​ បាន​ឡើង​បន្ត​ក្រោយ​ពី​យក​ឈ្នះ​ពិន្ទុ។​ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ឥលូវ​នេះ​កំពុង​ធ្វើ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​នៅ​ស្តាត​ចាស់​ និង​ឈាន​ដល់​ថ្ងៃ​ទី៣​ហើយ​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី១៨​ កុម្ភៈ​ ២០២២៕​

ចិត្រា (ក្រហម) សោភ័ណ្ឌ (ខៀវ)

អត្ថបទ៖ នួន ស៊ីណា​