iPhone 15 នឹងបំពាក់លែនកាមេរ៉ា Apple មិនធ្លាប់ប្រើពីមុន

  • 2022-02-16 07:33:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone ដែលនឹងបញ្ចេញនៅ ឆ្នាំ២០២៣ ឬអាចមានឈ្មោះថា iPhone 15 នឹងមានបំពាក់លែនកាមេរ៉ា Periscope ដែល Apple មិនធ្លាប់ប្រើពីមុនលើត្រកូល iPhone។ នេះបើយោងទៅតាមកំណត់ត្រាស្រាវជ្រាវរបស់លោក Ming-Chi Kuo ដែលជាអ្នកវិភាគជំនាញនៅស្ថាប័នហិរញ្ញវត្ថុ TF International Securities។

គួរបន្ថែមថា Ming-Chi Kuo ជាអ្នកព្យាករណ៍ និងទស្សន៍ទាយពីផលិតផលអនាគតរបស់ Apple ដោយមានភាគរយត្រូវខ្ពស់ និងគួរឱ្យទុកចិត្តបានកាលពីពេលកន្លងមក។

ប្រភពខាងលើមិនបានលម្អិតបន្ថែមនោះទេ ប៉ុន្ដែយោងតាម Macrumors បានឱ្យដឹងថា Apple ពិតជាកំពុងធ្វើការនៅលើលែនកាមេរ៉ា Periscope នេះពិតមែន។

គួរបញ្ជាក់ថាលែន Periscope មិនមែនជារឿងថ្មីពេកនោះទេលើស្មាតហ្វូន ត្បិតយើងឃើញមានលើស្មាតហ្វូន Android ដទៃ តួយ៉ាងដូចជា Galaxy S22 Ultra ស្មាតហ្វូនចុងក្រោយរបស់ Samsung ក៏បានប្រើលែន periscope telephoto ទំហំ 10MP អាចពង្រីកដល់កម្រិត ១០ដង optical zoom រួចបាត់ទៅហើយ។

ចំណែក Apple វិញ ធ្លាប់ប្រែតែប្រភេទលែន telephoto ដោយអាចផ្ដល់កម្រិត optical zoom ខ្ពស់បំផុត ៣ដង តែប៉ុណ្ណោះ តួយ៉ាងដូចមានលើ iPhone 13 Pro ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម