Honor ក្រោយបំបែកចេញពី Huawei អនាគតភ្លឺស្វាង បាំងតែ Apple មួយប៉ុណ្ណោះ

  • 2022-02-17 06:45:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារលក់ស្មាតហ្វូនប្រទេសចិន បានធ្លាក់ចុះប្រមាណ ១១% នៅត្រីមាស៤ ឆ្នាំ២០២១ បើធៀបទៅនឹង ត្រីមាសទី៤ដូចគ្នា នៃឆ្នាំ២០២០។ ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នៅត្រីមាសដដែល ប្រ៊ែន Honor ដែលទើបបំបែកខ្លួនចេញពី Huawei បានក្ដាប់ចំណែកទីផ្សារនៅលេខរៀងទី២ ដែលវាខ្ពស់ឡើងទ្វេរដង កើនពី ៧,៥% ទៅ ១៦,៧%។

នេះបើយោងទៅតាម របាយការណ៍ស្រាវជ្រាវចុងក្រោយពី Counterpoint Research។

រីឯក្រុមហ៊ុនដែលក្ដាប់ចំណែកទីផ្សារខ្ពស់ជាងគេលេខរៀងទី១ គឺ ក្រុមហ៊ុន Apple មានចំណែកទីផ្សារប្រមាណ ២១,៧% រីឯលេខរៀងបន្តបន្ទាប់គឺ ប្រ៊ែន Honor, OPPO, vivo, Xiaomi និងប្រ៊ែនដទៃទៀត។

យោងតាមប្រភពដដែល ចំណុចខ្លាំងដែលធ្វើឱ្យ ប្រ៊ែន Honor ងើបឡើងគួរឱ្យកត់សម្គាល់ គឺការលក់ដ៏ប្រសើរនៃ ស្មាតហ្វូន Honor Magic 3 ដែលមានគ្រឿងបង្គុំកម្រិតខ្ពស់ និងការរចនាផ្នែកខាងក្រៅដ៏ទាក់ទាញ។ Honor ក៏បានដាក់បង្ហាញស្មាតហ្វូនបត់អេក្រង់ដំបូងផងដែរ គឺ Magic V៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល