សុបិនអាក្រក់តាមលងអ្នកប្រើ Apple Mouse អស់ ៧ឆ្នាំ

  • 2022-02-18 07:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំព្យូទ័រ iMac ២០២១ ទើបប្រកាសចេញកាលពីថ្មីៗនេះ ត្រូវបានភ្ជាប់មកជាមួយនឹង Magic Keyboard ជំនាន់ថ្មី មានប៊ូតុងស្គេនម្រាមដៃ និង Magic Mouse 2 ចាស់ឆ្នាំ ដែល Apple ដាក់រន្ធសាកថ្មនៅកន្លែងដ៏ទើសបំផុត អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

Magic Mouse 2 មានអាយុ ៧ឆ្នាំ មកហើយ ខណៈ Apple ធ្វើការប្រកាសចេញតាំងពី ឆ្នាំ២០១៥ មកម៉្លេះ ប៉ុន្ដែអ្វីដែល Apple ធ្វើហាក់មិនសមទំនងនោះ គឺដាក់រន្ធសាកថ្មនៅក្រោមឧបករណ៍មួយនេះ។ វាអាចថាជារឿងទើសភ្នែកមួយ ខណៈអ្នកប្រើកំពុងរវល់ត្រូវការប្រើវា ដោយទើសខ្សែបញ្ចូលថ្មបាត់ទៅហើយ។ មកដល់ថ្ងៃនេះ Apple នៅតែមិនទាន់ប្ដូររចនាបទ ឬទីតាំងសាកថ្មរបស់ Magic Mouse នៅឡើយទេ។

ទោះយ៉ាងណាក៏ដោយ កាលពីថ្មីៗនេះ ក្រុមហ៊ុន Apple បានបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរតែមួយគត់ទៅលើ Magic Mouse 2 គឺបន្ថែមពណ៌ជាច្រើនផ្សេងទៀតប៉ុណ្ណោះ ហើយលក្ខណៈពិសេសរបស់វាគឺនឹងនៅរក្សាឱ្យនៅដដែល។

គួរបញ្ជាក់ផងដែរថា Magic Mouse 2 អាចសាកថ្មបានក្នុងល្បឿនលឿន ដោយសាកថ្មរយៈពេលត្រឹម២នាទីតែប៉ុណ្ណោះ គឺអាចប្រើបានដល់ទៅ ៩ម៉ោង៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ កុសល