ប្រើ iPhone រាល់​ថ្ងៃចេះ​តែ​ស៊ី​ថ្ម​ខ្លាំង នេះវីធីងាយៗអាចជួយដោះស្រាយបាន

  • 2022-02-25 06:52:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រើប្រាស់​ទូរ​សព្ទ​ប្រចាំថ្ងៃ​អ្វី​ដែល​ជា​បញ្ហា​ធុញ​ជាងគេ​នោះ​គឺ​ទូរស​ព្ទ​ឆាប់​អស់​ថ្ម​ដែល​ជាហេតុ​ ​ធ្វើ​ឲ្យ​យើង​ត្រូវ​ស្ពាយ​ដុំ​សា​ក​ថ្ម ឬ Power Bank ទៅ​ជាមួយ​ជានិច្ច​។ ប្រិយមិត្ត​ដែល​ប្រើបាស់​ទូរ​សព្ទ iPhone មាន​វិធី​ដោះ​ស្រាយ​បញ្ហា​ទៅលើ​ទូរ​ស​ព្ទ​ស៊ី​ថ្ម ដោយ​គ្រាន់តែ​បិទ​នៅ​មុខងារ​មួយ​ចំនួន​ដែល​មិនសូវ​ចាំបាច់។

​ចង់​ដឹង​ថា​មាន​អ្វី​ខ្លះ អនុវត្តតាម​វិធីសាស្ត្រ​ខាងក្រោម​៖​

  • ​បិទ​មុខងារ GPS (Location Services)
  • ​ចូល​ទៅកាន់ Settings => Privacy => Location Services​
  • ​បន្ថយ​ព​ន្លឺ​ក្នុង​ការប្រើប្រាស់ Display & Brightness​ ការបើកព​ន្លឺ​ខ្លាំងក៏ជា​កត្តា​មួយ​ដែល​​ធ្វើអោយ​ទូរ​ស​ព្ទ​របស់អ្នក​ស៊ី​ថ្ម​ផងដែរ
  • ​ដើម្បី​បន្ថយ​ព​ន្លឺ​ចុច​លើ Settings => Display & Brightness​

​- បិទ​កម្មវិធី​ដែល​អ្នក​ប្រើ​រួច​ដោយ​ប្រើ​មុខងារ Multitasking​

  • ​ដើម្បី​បើក Multitasking សូម​ចុច​ពីរដង​លើ Home ប៊ូ​តុង​ហើយ​អូស​កម្មវិធី​ដែល​​កំពុង​បើក​ទៅលើ​ដើម្បី​បិទ​
  • ​បិទ​មុខងារ Background App Refresh​
  • ​ចូល​ទៅកាន់ Settings => General => Background App Refresh​

​- បិទ​មុខងារ Notifications របស់​កម្ម​វី​ធី​ណាមួយ​ដែល​អ្នក​គិតថា​មិន​សំខាន់​

  • ​សូម​ចូល​ទៅកាន់ Setting => Notifications => ជ្រើសរើស​កម្មវិធី​ណាមួយ => បិទ​ត្រង់ Allow Notifications​

​- បិទ​មុខងារ Automatic Downloads​

  • ​ចូល​ទៅកាន់ Settings => iTunes & App Store​ ​
  • ​បើក​មុខងារ low Power Mode​
  • ​ចូល​ទៅកាន់ Settings => Battery => Low Power Mode​ ​
  • ​បិទ Bluetooth និង WiFi បើ​អ្នក​មិន​មាន​ត​ម្រូ​វ​ការប្រើប្រាស់​ ​- ចូល​ទៅកាន់ Settings => Bluetooth => ដាក់​ទៅជា Off​
  • ​ចូល​ទៅកាន់ Settings => Wi-Fi => ដាក់​ទៅជា Off​

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី