ភ្នែក Fan​​ មើលច្រឡំធំ ពេលប្រទះប្រអប់ម្យ៉ាងដូចកញ្ចប់បារី ដល់ Taeyeon និង Key លើកឡើងទើបដឹងជាអ្វី

  • 2022-02-25 08:46:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៣ ខែកុម្ភៈ តារាប្រុសស្រីដែលស្និទ្ធប្រៀបដូចបងប្អូន Taeyeon និង Key បាន​បង្ហាញ​មុខ​រួមគ្នា ក្នុងនាមជាភ្ញៀវកិត្តិយសក្នុងវីដេអូផ្សាយផ្ទាល់ (LIVE) របស់ YouTube Channel Haetnim (YouTuber ដែល​ល្បីខាងធ្វើវីដេអូ Mukbang)។

អ្នកចូល​មើល​ Live ពេល​នោះ​គឺមាន​ចំនួន​ច្រើន​ ដល់ ៦០ ០០០នាក់ ហើយស្ថិតក្នុង​ការ Live ពួកគេ​បាន​ញ៉ាំជុំគ្នា និងក៏មិនភ្លេច ផ្សព្វផ្សាយអាល់ប៊ុម​របស់ Taeyeon “INVU” ដែរ។

ពេល​កំពុងអង្គុយញ៉ាំបណ្ដើរ ជជែកបណ្ដើរ Key ក៏បាន​ងាក​ទៅមើល Comment ដោយមាន​អ្នក​សរសេរថា៖ «ខ្ញុំដូចជាឃើញបារី» និងខ្លះសរសេរថា «របស់នៅកណ្ដាលនោះ កញ្ចប់បារីមែន?»

ដោយសារសន្ធឹក Comment ចង់​បាន​ការបញ្ជាក់ខ្លាំងពេក​ Taeyeon, Haetnim និង Key ខំប្រឹងរក​មើលជុំវិញខ្លួន ហើយចុងក្រោយទើប​ដឹង​ថា​គ្រប់គ្នាយល់ច្រឡំព្រោះ​តែប្រអប់មួយនោះ។

ជាការពិតណាស់ ប្រអប់នោះ គឺ​ជា អាល់ប៊ុម "INVU" Version កាសែត របស់ Taeyeon ទេ។ ក្រោយបង្ហាញ គ្រប់់គ្នា​ស្រាប់តែផ្ទុះ​សំណើចភ្លាមៗ ព្រោះ​ដឹង​ថា​ក្មេងៗជំនាន់ក្រោយមិនសូវស្គាល់កាសែតទេ។

Taeyeon ក៏បាន​និយាយដែរថា​ ៖ «វា​ពិតជាមាន​រាង​ដូចកញ្ចប់បារីមែន ខ្ញុំ​មិនបាន​ដឹង​ខ្លួនដូចគ្នាមុននេះសោះ! អ្នកទាំងអស់គ្នា កុំជក់បារីណា៎ អូខេ? វា​មិនមែន​ជាកញ្ចប់បារីទេ វា​ជាអាល់ប៊ុមរបស់ខ្ញុំ​ទេតើ! Version កាសែតទេ!»

រយៈពេល​នៃការ Live ពេញ​ទៅដោយភាព​សប្បាយរីករាយ ពិសេស​ Taeyeon និង Key កាន់តែ​មាន​ឱកាស​បាន​ជជែកលេងជាមួយនឹងអ្នកគាំទ្រ ហើយភាព​ស្និទ្ធស្នាលរបស់ពួកគេ​ក៏កាន់តែកើនឡើងតាមនោះដែរ៕

ប្រភព៖ kpopstarz