អបអរសាទរ! ខេត្ត១របស់កម្ពុជា ក្លាយជាខេត្តដំបូងគេ អស់គ្រាប់មីនរលីងពីក្នុងដី
- 2022-03-01 02:32:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! ខេត្ត១របស់កម្ពុជា ក្លាយជាខេត្តដំបូងគេ អស់គ្រាប់មីនរលីងពីក្នុងដី
ចន្លោះមិនឃើញ
ខេត្តកែប គឺជាខេត្តទីមួយរបស់ប្រទេសកម្ពុជាដែលអស់គ្រាប់សំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសម័យសង្គ្រាមក្រោយកំលាំងស៊ីម៉ាក់បានទទួលជំនួយពីហុងគ្រីតាមរយ:អាជ្ញាធរមីននិងជំនួយពីដ្ឋាភិបាលណ័រវេស តាមរយ:អង្គការNPA បានបើកប្រតិបត្តិការបោសសំអាតគ្រាប់មីន នៅខេត្តកែបនិងបាន បញ្ចប់១០០%នៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២កន្លងទៅ។នេះបើយោងទៅតាមប្រភពពីគេហទំព័រជាផ្លូវការរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់កម្ពុជា ។
តាមប្រភពដដែលបានឲ្យដឹងថានៅក្នុងកំឡុងពេលប្រត្តិការ ខេត្តកែបមានចម្ការគ្រាប់មីនសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរហូតទៅចំនួន២៧ទីតាំង មានផ្ទៃដីជាង៤៣០ហិកតា ខណ:ដែលក្រុមការងារអង្គភាពស៊ីម៉ាក់បានរុករកឃើញគ្រាប់មីនប្រឆាំងមនុស្សជាង៧០០គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៦០១គ្រាប់ សល់ពីសម័យសង្រ្គាម។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ អង្គភាពស៊ីម៉ាក់កម្ពុជាបានកំពុងប្រតិបត្តិការដើម្បីប្រែក្លាយខេត្តចំនួន៧ឱ្យក្លាយជាខេត្តគ្មានគ្រាប់មីន គឺ រាជធានីភ្នំពេញ ខេត្តកែប ខេត្តកណ្តាល ខេត្តកំពត ខេត្តតាកែវ ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម។ មកពេលនេះបានបញ្ចប់ខេត្តកែបហើយទីតាំងដែលជាគោលដៅ បន្ទាប់គឺរួមមាន រាជធានីភ្នំពេញ និងខេត្តកណ្តាល។ ហើយការរៀបចំពិធីប្រកាសថាខេត្តកែប អស់តំបន់រងការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សនេះទៀតសោត ត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពឯ.ឧ លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកពិសេសនិងជាអនុប្រធានទី១អាជ្ញាធរមីនកម្ពុជា និងថ្នាក់ដឹកនាំវិស័យមីន ព្រមទាំងភ្នាក់ងារផ្តល់ជំនួយនិងដៃគូអភិវឌ្ឍន៍នានាផងដែរ។