កត់លេខគាត់ទុកម្នាក់មួយទៅ! ជាងឡានចល័ត រកស៊ី៣០ឆ្នាំមកហើយ ចំណូលវិញមួយខែៗមិនធម្មតាខ្ទង់ពាន់ឯណោះ
- 2022-03-01 09:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កត់លេខគាត់ទុកម្នាក់មួយទៅ! ជាងឡានចល័ត រកស៊ី៣០ឆ្នាំមកហើយ ចំណូលវិញមួយខែៗមិនធម្មតាខ្ទង់ពាន់ឯណោះ
ចន្លោះមិនឃើញ
តាមរយៈការបង្ហោះរូបភាពមួយសន្លឹករបស់ទំព័រហ្វេសប៊ុកឈ្មោះ Frost Zk Cambodia MotoVlog បង្ហាញពីបុរសម្នាក់ជិះម៉ូតូដោយមានបិទស្លាកថា ជាងឡានចល័ត ថ្មីៗនេះផ្ទុះការចាប់អារម្មណ៍ និងចែករំលែករូបភាពនោះតៗគ្នាជាច្រើន ។
តាមពិតបុរសក្នុងរូបមួយសន្លឹកនេះមានឈ្មោះថា ហួ ហាន អាយុ៥០ឆ្នាំ រស់នៅបឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោក ហួ ហាន បានប្រាប់ Sabay ថាលោកប្រកបមុខរបរជាជាងជួសជុលរថយន្តចល័តនេះ អស់រយៈពេល៣០ឆ្នាំមកហើយ ពោលតាំងពីភ្នំពេញពុំសូវមានអ្នកប្រកបរបរជួសជុលឡានឯណោះ ហើយជួនកាលមានអតិថិជនខ្លះ តេហៅឲ្យទៅជួសជុល ដល់ខេត្តឆ្ងាយៗទៀតផង ដូចជាកោះកុង ឬព្រុំដែនលាវក៏មានដែរ ។ លោកបានប្រាប់បន្តថា មុខរបរជាងឡានចល័តនេះ បានជួយចិញ្ចឹមជីវភាពគ្រួសាររបស់លោកបានយ៉ាងល្អប្រសើរ ផងដែរ។ ដោយឡែកលោកក៏បានបន្ថែមទៀតថា សព្វថ្ងៃលោកមានសមាជិកប្រកមរបរជាជាងជួសជុលឡានចល័តនេះចំនួន៥នាក់ ហើយក្នុងមួយថ្ងៃមានអតិថិជនហៅទៅជួសជុលតាមរយៈលេខទូរស័ព្ទដែលបិទនៅលើម៉ូតូ ប្រមាណ ៥-១០ នាក់ផងដែរ។
ជាងឡានចល័ត កំពុងល្បីល្បាញរូបនេះ បានប្រាប់ Sabay ឲ្យដឹងទៀតថា លោកជួសជុលតែប្រព័ន្ធគ្រឿងក្រោមឡានទេ ដូចជា ឡានខូចគាំង ដេរអត់ឆេះ រថយន្តទៅមុខមិនរួចជាដើម ហើយភាគច្រើនអតិថិជនច្រើនតែតេហៅគាត់ព្រោះតម្លៃសេវាជួសជុលគឺសមរម្យជាងទីផ្សារដទៃ ពិសេសហៅរហ័សដល់ភ្លាម។ លោកប្រាប់ថា ចំពោះចំណូលវិញបើគិតជាប្រចាំខែប្រមាណចន្លោះពី ១៥០០-២០០០ដុល្លារ ដែរ។
ក្រោយពីបានដឹងព័ត៌មានអំពីជាងឡានចល័ត លោក ហួ ហាន ហើយប្រសិនបើប្រិយមិត្ត ជួបប្រទះរថយន្តខូចពីបាករកជាងជួសជុលកុំភ្លេចទំនាក់ទំនងទៅកាន់គាត់ជួសជុលព្រោះថា គាត់ធានាទាំងសេវាកម្មនិងតម្លៃជូន ដោយសព្វថ្ងៃ ជាងឡានចល័តនេះមានទីតាំងនៅម្ដុំបែនឡានផ្សារធំថ្មី និងចល័តទាំងយប់ថ្ងៃផងដែរ ៕