ឈប់ចោលវិក្កយបត្រទៀត! ពន្ធដារត្រៀមចេញAPPថ្មី គ្រាន់តែថតផ្ញើវិក្កយបត្រ ដែលចំណាយរួច មានឱកាសចាប់ឆ្នោតយករង្វាន់ជាច្រើន

  • 2022-03-03 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងសិក្ខាសាលា ស្ដីពី កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការបំពេញទម្រង់លិខិតប្រកាសពន្ធប្រចាំឆ្នាំ និងបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់» នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ពន្ធដារត្រៀមចេញ APP ថ្មីមួយ ដើម្បីឲ្យប្រជាពលរដ្ឋផ្ញើវិក្ដយបត្រ (Invoice) ដែលបានចំណាយរួចហើយចូល មានឱកាសចាប់ឆ្នោតយករង្វាន់ជាច្រើន។

ឯកឧត្តម គង់ វិបុល បានឲ្យដឹងទៀតថា ការដាក់ចេញគោលការណ៍បែបនេះ គឺក្នុងទិសដៅពង្រឹងអភិបាលកិច្ចទាំងអស់គ្នា ពាក់ព័ន្ធអាករលើតម្លៃបន្ថែម (VAT) ដែលក្នុងនោះ ប្រជាពលរដ្ឋបានត្រូវរង្វាន់ផង និង ដើម្បីពង្រឹងទាំងអស់គ្នានូវវិធានវិក្កយបត្រ ។ លោកថា នៅក្នុងពេលកូវីដមានការធ្លាក់ចុះដូច្នេះ ដើម្បីពង្រឹងនូវវិធានវិក្កយបត្រនេះ ពន្ធដារដាក់ចេញគោលការណ៍នេះ ដើម្បីលើកទឹកចិត្ត ដល់ប្រជាជនទាំងអស់ ទៅទិញអីក៏ដោយផ្ញើ Invoice ចូលពន្ធដារ មាន Service ចាំទទួល Invoice ដើម្បីយកមកផ្ទៀងផ្ទាត់ថា តើវិធានវិក្កយបត្រនេះត្រូវ ឬអត់បើសិនជាមិនត្រឹមត្រូវ នឹងមានការពិន័យមួយ Invoice ២លានរៀល ទៅកាន់ទីតាំងនោះ ដែលមិនប្រកាសពន្ធត្រឹមត្រូវ។

App ថ្មីនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងត្រៀមចេញដំណើរការនៅខែ៤ (មេសា)ខាងមុខនេះ យើងអាចចេញបានហើយ ដោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ចាំបាច់ទៅទិញឆ្នោតទេ។ ទៅទទួលទានអាហារ, ទៅផ្សារ ទៅណាក៏ដោយ សូមថត Invoice អាប់ឡូដតាមរយៈ APP ចូលមកអគ្គនាយកដ្ឋានពន្ធដារ យើងខ្ញុំនឹងមានការចាប់ឆ្នោត Invoice Lottery System ចេញហើយឆ្នាំនេះ គឺប្ដេជ្ញាចិត្តចេញ នឹងមានចាប់បានជារង្វាន់ជាច្រើន ដោយក្នុងនោះរួមមាន៖ មានរថយន្ត Mazda ២គ្រឿង, ទូរទស្សន៍ និងម៉ូតូជាច្រើនគ្រឿងដែរ យើងគ្រោងទុក ៕