Realme Buds Q2s កាសឥតខ្សែទើបចេញ កាន់ថ្ម ៣០ម៉ោង និងមានមុខងារ Low latency

  • 2022-03-04 02:19:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីមានព័ត៌មានចមាអារ៉ាមជាច្រើនអំពីកាសឥតខ្សែ Realme Buds Q2s ជាច្រើនមកហើយនោះ ពេលនេះជាពេលដែល ក្រុមហ៊ុនបានប្រកាសចេញជាផ្លូវការ។ កាសឥតខ្សែប្រភេទ TWS មួយនេះ ជាជំនាន់ក្រោយ និងកែប្រែបន្ថែម ពីលើកាសជំនាន់ចាស់ Q2។

លក្ខណៈលេចធ្លោរបស់កាសនេះ គឺវាបំពាក់ដោយថ្មធំ 480mAh នៅក្នុងប្រអប់ និង 40mAh នៅក្នុងកាសទាំងសងខាង ដែលផ្តល់មកវិញ នូវរយៈពេលប្រើប្រាស់សរុបដល់ទៅ ៣០ម៉ោង។ បន្ថែមពីនោះ វាមានមុខងារសាកថ្មរហ័ស ដែលគ្រាន់តែសាកត្រឹម ១០នាទី អាចប្រើប្រាស់បាន៣ម៉ោង។

ចំពោះចំណុចសំខាន់នៃកាសគឺប្រព័ន្ធសំឡេង ដោយ Realme បានបំពាក់នូវ Driver ប្រភេទ Bass Bost ទំហំ ១០មីល្លីម៉ែត្រ ផ្តល់សំឡេងបានល្អ ហើយចំណែកប្រព័ន្ធ Software វាគាំទ្រកូដសំឡេងប្រភេទ AAC ផងដែរ។ ទន្ទឹមនឹងនោះ ការបញ្ជារបស់កាសក៏មានភាពងាយស្រួលផងដែរ ដោយវាមានមុខងារប៉ះបញ្ជារ ថែមទាំងអាចបញ្ជារដោយសំឡេងបានផងដែរ។ កាសនេះក៏ភ្ជាប់មកដោយមុខងារ Low Latency ដែលមានល្បឿនតបមកវិញយឺតត្រឹម 88ms ប៉ុណ្ណោះ ហើយវាក៏ស័ក្កសមសម្រាប់អ្នកលេងកីឡាផងដែរ ដោយវាមានអាវក្រោះការពារទឹកកម្រិត IPx4។

ចុងក្រោយគឺតម្លៃខ្លួនរបស់វា Realme Buds Q2s ត្រូវបានក្រុមហ៊ុនដាក់លក់ក្នុងតម្លៃ ៣២ដុល្លារ (ទីផ្សារក្រៅស្រុក) ជាមួយនឹងជម្រើសចំនួន ជាមួយនឹងជម្រើសពណ៌ខ្មៅ ពណ៌ស និងពណ៌បៃតង ដូចមាននៅលើ Realme GT2៕

អត្ថបទ៖ Thea Sothun

អត្ថបទពេញនិយម