ផ្សារគ្រីបតូធំជាងគេ Binance រក្សាជំហរជួយមនុស្សនឹងមិនបង្កកលុយពី រុស្ស៊ី នោះទេ
- 2022-03-04 03:06:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្សារគ្រីបតូធំជាងគេ Binance រក្សាជំហរជួយមនុស្សនឹងមិនបង្កកលុយពី រុស្ស៊ី នោះទេ
ចន្លោះមិនឃើញ
ទីផ្សារជួញដូរលុយគ្រីបតូដ៏ធំជាងគេលើលោក Binance ដែលមានទំហំជួញដូរសរុបមួយថ្ងៃប្រមាណ ១៥ពាន់លានដុល្លារ បានប្រកាសថា មិនបិទទីផ្សារ ឬឃាំងលុយគ្រីបតូ ក្នុងប្រទេសរុស្ស៊ី ខណៈលោក Mykhailo Fedorov រដ្ឋមន្ត្រីក្រសួងឌីជីថលអ៊ុយក្រែន ស្នើឱ្យទីផ្សារគ្រីបធំៗលើលោកប្លុកអ្នកប្រើប្រាស់ចេញពីប្រទេសរុស្ស៊ី។
ស្ថាបនិក Binance លោក Changpeng Zhao បានប្រាប់ BBC ក្នុងកម្មវិធី Today - BBC Radio 4 ថា គាត់នឹងមិនប្រឆាំងនឹងប្រជាជនរុស្ស៊ីទេ ព្រោះមនុស្សជាច្រើនក៏ឯកភាពឱ្យមានសង្គ្រាមដែរ មិនតែប៉ុណ្ណោះ Binance បែងចែកច្បាស់ រវាងអ្នកបង្ករសង្រ្គាម និងប្រជាជនធម្មតា។ ហើយបើបិទទីផ្សារ Binance នោះមនុស្សនឹងរត់ទៅប្រើទីផ្សារតូចៗដទៃទៀត។
បន្ថែមពីនេះ គាត់ក៏បានបន្ថែមថា យើងមិនមែនជាអ្នកនយោបាយនោះទេ យើងប្រឆាំងសង្គ្រាមដើម្បីជួយមនុស្ស។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយមុននេះ Binance បាននិយាយថា នឹងមិនបង្កកគណនី "អ្នកប្រើប្រាស់គ្មានកំហុស" រាប់លានដោយឯកតោភាគីទេ។
ក្រៅពី Binance ទីផ្សារគ្រីបតូដទៃទៀត ក៏បានច្រានចោលការបង្កកគណនីចេញពី ប្រទេសរុស្ស៊ី ទាំងអស់ផងដែរ នេះបើយោងតាមការស៊ើបអង្កេតរបស់ Vice News។
យ៉ាងណាក៏ដោយ តម្លៃកាក់លេខ១ Bitcoin បានកើនឡើង ១៣% ចាប់តាំងពីការលុកលុយរបស់ រុស្ស៊ីលើអ៊ុយក្រែន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters៕