ហ៊ានលើកទោសឲ្យ Po តែម្ដាយ Tangmo បែរថ្នក់ចិត្ត Hippo មិត្តល្អកូន! ទាំងនេះគឺមូលហេតុពីក្រោយ
- 2022-03-04 08:12:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ានលើកទោសឲ្យ Po តែម្ដាយ Tangmo បែរថ្នក់ចិត្ត Hippo មិត្តល្អកូន! ទាំងនេះគឺមូលហេតុពីក្រោយ
ចន្លោះមិនឃើញ
នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ លោកស្រី Panida Siriyudthayothin បានបង្ហាញវត្តមានជាពិសេសក្នុងកម្មវិធី Hone Krasae ដែលមាន Noom Kanchai ជាពិធីករ ដោយបានផ្ដល់បទសម្ភាសរយៈពេល ១ម៉ោងជាង។
បង្ហាញមុខក្នុងកម្មវិធីពេលនេះ អ្នកស្រីដែលជាម្ដាយរបស់ Tangmo Nida បានលើកយកយករឿងជាច្រើនមកស្រាយជម្រះមន្ទិល។ ប៉ុន្តែអ្វីដែលគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺ អ្នកម្ដាយរូបនេះបានសម្ដែងការមិនពេញចិត្តនឹងអ្វីដែល Hippo និងក្រុមមិត្តភ័ក្តិរបស់កូនស្រីធ្វើឡើយ។
ក្នុងនោះ អ្នកស្រីបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃកើតហេតុ ភ្លាមៗស្រាប់តែមានអ្នកទាក់ទងមកថា ចេញពីកន្លែងអ្នកកាសែត ហើយទៅកន្លែងមួយ ដើម្បីជួបជាមួយនឹងបុគ្គលសំខាន់ ក៏ដូចជា Tangmo។
ភ្លាមៗអ្នកស្រីក៏ចេញទៅ ប៉ុន្តែមិនបានឃើញកូនទេ មានតែ Hippo និងមិត្តភ័ក្តប៉ុន្មាននាក់ទៀត។ ការដែលពួកគេធ្វើបែបនេះ គឺចង់ប្រាប់ថា កុំផ្ដល់ព័ត៌មានឲ្យក្រុមអ្នកកាសែត ស្រាប់តែអ្នកស្រីខឹងភ្លាម ព្រោះនេះគឺកូនបាត់ទាំងមូល តើឲ្យខ្លួនដែលជាម្ដាយស្ងាត់យ៉ាងដូចម្ដេចទៅ?
ក្រោយមក Hippo និង Anna ក៏បាន Clear ហេតុផលជាមួយនឹងអ្នកស្រីដែរ ហើយក៏បានសម្រួលគ្នាដែរ ប៉ុន្តែម្ដាយរូបនេះគ្រាន់តែវាដូចជាមិនសមទាល់តែសោះ ដូចជាមានអ្វីបិទបាំង។
សរុបមកមកទល់ពេលនេះ ពួកគេ (Anna និង Hippo) បានសុំទោសអ្នកម្ដាយជាថ្មីហើយ ប៉ុន្តែពេលពិធីករសួរថាអភ័យទោសឲ្យ Hippo ដែរហើយត្រូវទេ? អ្នកស្រីតប៖ «សម្រាប់ Hippo អត់ទោសឲ្យតែ ៥០ភាគរយទេ»។
មូលហេតុ ក៏ព្រោះតែ អ្នកស្រី ឃើញ Hippo ផ្ដល់ព័ត៌មានជារឿយៗទាក់ទងនឹងករណីស្លាប់របស់ Tangmo ដូច្នេះខ្លួនមិនយល់ដែរថា តើមិត្តកូនស្រីរបស់ខ្លួនរូបនេះ ផ្ដល់ព័ត៌មានក្នុងឋានៈអ្វី?
ចំណុចផ្សេងទៀតគឺ ទាក់ទងនឹងពិធីបុណ្យសព Tangmo, Hippo ត្រូវសួរអ្នកម្ដាយសិន មុនទៅផ្ដល់ព័ត៌មាន ព្រោះជាពិធីធំ។ទោះបីនាមជាមិត្តមែន ប៉ុន្តែគួរសួរអ្នកស្រីសិន ព្រោះពេលនេះ អ្នកស្រីជាអ្នកចាត់ចែងរឿងមរតករបស់កូន។
ពិធីករក៏លាន់មាត់ដែរពេលឮ ម្ដាយ Tangmo និយាយថា លើកទោសឲ្យ Hippo តែ ៥០ភាគរយ តែអត់ឱនឲ្យ Po ទាំងស្រុង ដូចគ្នាគ្រប់គ្នាប្រាកដជាវង្វេងបន្តិចហើយ។ មូលហេតុពីក្រោយក៏ព្រោះអ្នកស្រីពេញចិត្តនឹងចរិតរបស់ Po ដែលបង្ហាញចេញមកសុភាពត្រឹមត្រូវ ហើយបានចេញចាត់ចែងរឿងរ៉ាវមួយចំនួនក្នុងការរកសព និងពិធីបុណ្យផងដែរ៕