អតីតមិត្តរួមក្រុម Atleticoថា Torres នឹងអាចក្លាយជា គ្រូក្រុមជម្រើសជាតិអេស្ប៉ាញនៅពេលអនាគត
- 2022-03-04 11:32:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតមិត្តរួមក្រុម Atleticoថា Torres នឹងអាចក្លាយជា គ្រូក្រុមជម្រើសជាតិអេស្ប៉ាញនៅពេលអនាគត
ចន្លោះមិនឃើញ
លោក Armando de la Morena អតីតមិត្តរួមក្រុមដឹកនាំ Atletico Madrid នឹងលោក Fernando Torres ជំនួយការគ្រូបង្គោលក្រុម U19 របស់ AT នេះបាននិយាយក្នុងថ្ងៃនេះថា លោក Torres នឹងអាចក្លាយជាគ្រូបង្គោលក្រុមជម្រើសជាតិអេស្ប៉ាញនាពេលអនាគត។
លោក Morena បាននិយាយថា៖" គ្រូដូច Torres ដែលដឹងពីអាជីពជាអ្នកដឹកនាំនេះគ្រាន់បើ ហើយធ្លាប់ជាកំពូលកីឡាករមួយដែលគេទទួលស្គាល់ គឺមានលក្ខខ័ណ្ឌសមស្របអាចក្លាយជាគ្រូដ៏ល្អមួយរូប "។
លោកបានបន្តថា៖" អញ្ចឹងអ្វីដែលខ្ញុំឃើញសមត្ថភាពគេនោះគឺឲ្យគេនៅតែដើរត្រូវផ្លូវនេះ គឺនៅពេលអនាគតយើងនឹងមានគ្រូល្អសម្រាប់បាល់ទាត់អេស្ប៉ាញយើងហើយ គេនឹងអាចធ្វើជាគ្រូ Atletico ឬក៏អាចជាគ្រូបង្គោលក្រុមជម្រើសជាតិអេស្ប៉ាញតែម្ដងក៏បាន ឬក៏នៅកន្លែងណាដែលគេចង់ទៅ។ និយាយអត្តចរិតអាកប្បកិរិយារបស់គេតែងត្រូវគេកោតសរសើរតាំងពីក្មេងមក ទាំងនៅលើទីលាន និងក្រៅទីលាន នេះជាអ្វីដែលគ្រូបង្គោលត្រូវតែមាន ហើយគេមានហ្នឹងគ្រប់អស់ហើយហ្នឹង "។
គួរបញ្ជាក់ផងដែរថា Torres ធ្លាប់ជាខ្សែប្រយុទ្ធឲ្យក្លឹប Atletico, Liverpool, Chelsea, AC Milan និង Sagan Tosu ដោយគេចូលនិវត្តន៍ពីកីឡាករបាល់ទាត់ហើយ ដោយមកធ្វើជំនួយការគ្រូបង្គោល U19 របស់ Aletico ៕