គ្រាន់តែម្ដាយ Tangmo ដាក់មួយក្ឌាំងរឿងលុយជិត ១លានដុល្លារ តារាមិនតិចទេចេញប្រតិកម្ម

  • 2022-03-05 04:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាថៃមិនតិចនាក់នោះទេ​បាន​ចេញ​មុខ​បង្ហាញប្រតិកម្ម ដោយអ្នកស្រី Panida Siriyudthayothin ដែលជាម្ដាយបង្កើត Tangmo Nida បានទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង​ ពេលចូលរួមផ្ដល់បទសម្ភាសក្នុងកម្មវិធី Hone Krasae ជាមួយនឹង​ Noom Kanchai កាលពីថ្ងៃទី០៤ ខែមីនា ម្សិលមិញ។

ក្រោយកម្មវិធីចប់ ឈ្មោះ​របស់អ្នកស្រីស្រាប់​តែឡើង​Trending ពេញ​បណ្ដាញសង្គម ស្របពេល​ឆ្លើយសំណួរមួយចំនួន ធ្វើឲ្យគ្រប់គ្នា​សម្ដែង​ការ​សោកស្តាយ បូករួមទាំងតារាៗផងដែរ។ ​

អ្នកម្ដាយរបស់ Tangmo បាន​និយាយថាខ្លួនព្រម​លើកទោសឲ្យ Hippo ដែលជាមិត្តល្អរបស់កូន ត្រឹម​តែ ៥០ភាគរយ ទេ។ មូលហេតុអន់ចិត្ត ក៏ព្រោះពេល​នាង​ហាម​អ្នកស្រីមិនឲ្យផ្ដល់ព័ត៌មាន​ច្រើនទៅអ្នកកាសែត តែខ្លួន​បែរជាហ៊ានបង្ហាញព័ត៌មានទូទៅតាំងពីការចាត់ចែងបុណ្យសពជាដើម រំលងអ្នកស្រីដែលជាម្ដាយ។ អ្នកស្រី Panida មិនពេញ​ចិត្តនឹងទង្វើនេះទេ ហើយបើទោះដោះស្រាយលើកហេតុផលរួច ក៏អ្នកស្រី​នៅ​មិនទាន់ស្រឡះចិត្តដែរ។

ចំណែកហាយសូ Poh វិញ អ្នកស្រី​ហ៊ានលើកទោសឲ្យដល់ទៅ ១០០ភាគរយ ក៏ព្រោះគិតថាបុរសម្នាក់នេះ​ជាមនុស្សសុភាព ត្រឹមត្រូវ មានទំនួលខុសត្រូវ និងមាន​ចេតនា​សុំទោស ក៏ដូចជាចង់ជួយអ្នកស្រីពិតប្រាកដ។ លើសពីនេះ​លោក​ថែម​ទាំងចង់ជូនអ្នកស្រីដល់ទៅ ៣០លានបាត (ខ្ទង់ ៩១៧ ៨៨០ដុល្លារ) ថ្លៃជំងឺចិត្តសម្រាប់ការបាត់បង់ Tangmo

ក្រោយដឹងហេតុផលទាំងនេះ​ហើយ បណ្ដាតារាៗជា​ច្រើន​នាក់​បាន​សម្ដែង​ការខកចិត្ត និង​គិតថាមិនសម​រឿងទៅជាបែប​នេះសោះ។ ឯអ្នក​ដែល​បាន​បង្ហោះប្រតិកម្មរបស់ខ្លួន ដោយខ្លះ បង្ហាញអារម្មណ៍ពិត ខ្លះអរគុណម្ដាយបង្កើតខ្លួនដែលគិតកូន និងមិនយកទឹកលុយជាធំ លើ Instagram រួមមាន៖

Cheer Thikumporn
Pat Napapa
Great Warintorn
Tack Parunyoo
Boom Panadda
Pei Panward
Fern Passakorn
Kwan Usamanee
Mo Amena
Nulek
Dj Tonhorm
Nicky Nachat

ទោះជាយ៉ាងណារឿងនេះ​ អាច​នឹង​មាន​អ្វីពីក្រោយដែលមិនអាច​ឲ្យគ្រប់គ្នាចាប់ភ្លឹក ថាភ្លាមៗមាន​អ្វីកើតឡើង។ មាន​ការការពិតនៅចុងបញ្ចប់ចេញពីមាត់ប៉ូលីសទេ ទើប​អាច​ធ្វើឲ្យគ្រប់គ្នាដឹងរឿងគ្រប់យ៉ាងបាន៕