អ្នកណាមិនល្បីថា តារាកូរ៉េទាំងនេះមាន IQ ខ្ពស់ជាងគេប្រចាំវិស័យ អ្នកប្រាជ្ញល្មមៗសុំខ្មាស

  • 2022-03-06 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពី​មាន​មុខមាត់​ស្រស់​ស្អាត​ សង្ហា​ និង​សមត្ថភាព​អស្ចារ្យ​ផ្នែក​សិល្បៈ​ហើយ​ តារា​កូរ៉េ​មួយ​ចំនួន​ក៏​ត្រូវ​អ្នក​គាំទ្រ​ស្គាល់​ថា​ ជា​អតីត​សិស្ស​ដែល​មាន​កម្រិត​ IQ ខ្ពស់ មានន័យ​ថា​ពួកគេ​មាន​ភាព​ឆ្លាត​វៃ​ និង​តែង​ទទួល​បាន​ពិន្ទុ​ពីការ​សិក្សា​ល្អ​បំផុត។ អ្នក​ទាំង​នោះ​រួម​មាន៖

១. តារាសម្ដែង Kim Tae Hee

មនុស្ស​ជា​ច្រើន​ដាក់​នាម​ឲ្យ​នាង​ថា​ជា​ "រាជិនីសម្រស់​ប្រចាំ​ប្រទេសកូរ៉េ” ប៉ុន្តែ​ក្រៅ​ពី​ស្អាត​ហើយ​ Tae Hee ក៏​ជា​តារា​ស្រី​ដែល​ទទួល​បាន​លទ្ធផល​សិក្សា​ខ្ពស់។ នាង​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​រចនា​ ពីសាកលវិទ្យាល័យ​ធំ​បំផុត​នៅ​កូរ៉េ​ Seoul University។ តាម​រយៈ​​ពិន្ទុ​ IQ ១៤០ ពិត​ជា​អាច​បញ្ជាក់​បាន​ច្បាស់​ថា​ ការ​សិក្សា​របស់​នាង​ពិត​ជា​មិន​ធម្មតា។

២. តារាសម្ដែង​ Song Joong Ki

លោក​បាន​ចាប់​យក​ជំនាញ​ គ្រប់គ្រង​ពាណិជ្ជកម្ម នៅ​សាកលវិទ្យាល័យ​ Sungkyunkwan និង​បាន​បញ្ចប់​ការ​សិក្សា​ជាមួយ​ពិន្ទុ​ ៣៨០/៤០០។ បើ​និយាយ​កាល​ពី​រៀន​នៅ​វិទ្យាល័យ​វិញ​ Jong Ki តែង​ស្ថិត​នៅ​តារាង​សិស្ស​កំពូល​ទាំង​ ១០​ ប្រចាំ​សាលា។

៣. តារាចម្រៀង​ Kim Nam Joon ឬ​ RM មេក្រុម BTS

នៅពេល​ដែល​ Kim Nam Jun ឬ​ RM មេក្រុម​ BTS ឡើង​ថ្លែង​សុន្ទរកថា​នៅ​អង្គការ​សហប្រជាជាតិ​ មាន​មនុស្ស​មិន​តិច​ទេ​ស្ងើចសរសើរ​នឹង​ភាពក្លាហាន​ និង​សម្ដី​ចាក់​ដោត​ពោរពេញ​ដោយ​អត្ថន័យ​ក្នុង​នាម​ជាយុវជន​សម័យ​ថ្មី។ ងាក​មក​ប្រវត្តិ​ការសិក្សា​វិញ​ RM មាន​ពិន្ទុ​ IQ ១៤៨។ កាល​រៀន​ថ្នាក់​វិទ្យាល័យ​ លោក​ទទួល​បាន​ពិន្ទុ TOEIC ដល់​ទៅ​ ៩០០/៩៩០ ហើយ​ RM បាន​ក្លាយ​ជា​សិស្ស​ដែល​មាន​ពិន្ទុ​ខ្ពស់​ពេល​ប្រឡង​ចូល​មហាវិទ្យាល័យជាតិ។

៤. តារាចម្រៀង​ Changmin (ក្រុម TVXQ)

តារា​ប្រុស​រូបនេះ​បាន​ប្រឡង​ចូល​សាកលវិទ្យាល័យ​ពេទ្យ​ Kyunghee ដែល​ជា​សាលា​ល្បី​កំពូល​ប្រចាំ​អាស៊ី។ ប៉ុន្តែ​ក្រោយ​មក​លោក​បាន​ផ្លាស់​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​ Konkuk និង​បញ្ចប់​ការសិក្សា មុខជំនាញ​ផ្នែក​រចនា។ ក៏​មាន​សេចក្ដី​រាយការណ៍​មក​ថា​ Changmin មាន​ IQ ដល់​ទៅ​ ១៥០។ បើ​ងាក​កាល​ពី​ប្រឡង​បញ្ចប់​វិញ​ លោក​ចំណាយ​ពេល​តែ​ ៣០​នាទី​ប៉ុណ្ណោះ​ ហើយ​ជាប់​លេខ​ ៣​ជា​សិស្ស​ពូកែ​ប្រចាំ​សាលា​ទៀត។

៥. តារាចម្រៀង​ និង​សម្ដែង​ Taecyeon (ក្រុម 2PM)

លោក​អាច​និយាយ​បាន ៤​ភាសា រួម​មាន​កូរ៉េ​ អង់គ្លេស ចិន និង​អេស្ប៉ាញ ឯពិន្ទុ TOWIC វិញ​គឺ​ ៩៩០/៩៩០។ លោក​បាន​បញ្ចប់​ការសិក្សាថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​ គ្រប់គ្រងពាណិជ្ជកម្ម​ ពី​សាកលវិទ្យាល័យ​ Dankok និង​កំពុង​បន្ត​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​សេអ៊ូល។

៦. តារាចម្រៀង​ Kyuhyun (ក្រុម​ Super Junior)

កាល​ពី​នៅ​រៀន​ ប្រុស​សង្ហា​សំឡេង​បាន​រូបនេះ​ បាន​ឈ្នះ​មេដាយ​មាស​​គណិតវិទ្យា​ពី​កម្មវិធី​ប្រកួត National Math Olympiad។ Kyuhyun គឺជា​អតីត​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ Kyunghee ថ្នាក់​អនុបណ្ឌិត​ផ្នែក​តន្ត្រី។ តាម​ប្រភព​ជិតស្និទ្ធ​បាន​ឲ្យដឹង​ថា​ សមាជិក​ពៅគេ​ប្រចាំ​ក្រុម Super Junior រូបនេះ​គឺ​ជា​សិស្ស​ពូកែ​ដែល​មាន​សមត្ថភាព​ផ្នែក​គណិតវិទ្យា​ខ្ពស់​បំផុត​ប្រចាំ​ប្រទេស។

៧. តារាចម្រៀង​ Hani (ក្រុម EXID)

កម្រិត​ IQ របស់​ Hani គឺ​ ១៤៥ ហើយ​ពិន្ទុ​ TOEIC របស់​នាង​វិញ​គឺ​ ៩០០/៩៩០។ បើ​និយាយ​ពី​សមត្ថភាព​ផ្នែក​ភាសា​វិញ​ Hani ក៏​អាច​និយាយ​ភាសាអង់គ្លេស និង​ចិន​បាន​យ៉ាង​ស្ទាត់ជំនាញ៕

ប្រភព៖ Kenh14   អត្ថបទ៖ ធារី

អត្ថបទពេញនិយម
អត្ថបទថ្មី