ទៅហើយ iPhone SE 2022 នឹងប្រើរចនាបទឌីហ្សាញដូចម៉ូឌែលមុនដដែល

  • 2022-03-07 02:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ming-Chi Kuo ជាអ្នកព្យាករណ៍ និងទស្សន៍ទាយពីផលិតផលអនាគតរបស់ Apple ដ៏ល្បីបានលើកឡើងថា iPhone SE នឹងបង្ហាញខ្លួនម្ដងទៀត ជាមួយរូបរាងដូចមុន ប៉ុន្ដែអាប់ឌែតឱ្យប្រសើរជាមុនលើផ្នែកមួយចំនួន។

លោកបានលើកឡើងថា iPhone SE ម៉ូឌែលថ្មី នឹងអាប់ឌែតប្រើសេវា 5G និងប្រើឈីបខ្លាំង A15 ផងដែរ។ ចំពោះទំហំផ្ទុកនឹងមាន 64/128/256GB។

វាក៏នឹងមានពណ៌៣ជម្រើស គឺពណ៌ស ខ្មៅ និងក្រហម។ រីឯការឌីហ្សាញវានៅរក្សារូបរាងដូចម៉ូឌែលមុនដដែល។

ក្រៅពីនេះលោក Ming-Chi Kuo បានបន្ថែមថា Apple នឹងចាប់ផ្ដើមដឹកជញ្ជូនទៅលក់ទៅបណ្ដាប្រទេសដទៃ នៅអំឡុងថ្ងៃទី២៥ ឬ៣០ ខែមីនា។ គួរបញ្ជាក់ថា Apple ត្រៀមបើកព្រឹត្តិការណ៍ដំបូងដើមឆ្នាំ២០២២ មានឈ្មោះថា "Peek Performance" នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ផងដែរ៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ កុសល