ការជួយជំរុញពីមនុស្សធម្មតាឱ្យដេញតាមសុបិនក្លាយជាតន្ត្រីករ នាំមកជូនដោយ realme

  • 2022-03-07 03:58:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សម្នាក់ៗមានការងារក្នុងក្តីស្រមៃដែលខ្លួនចង់ធ្វើ ប៉ុន្តែមិនមែនគ្រប់គ្នាអាចរកកន្លែងដែលត្រូវចាប់ផ្តើមរៀននោះទេ។ ពេលខ្លះមិនមានឱកាសទេ ទោះបីគេមានទេពកោសល្យក៏ដោយ ប៉ុន្តែពេលមានឱកាសគឺមានការប្រឈមនឹងឧបសគ្គច្រើនខ្លាំងណាស់ដែរ។ ក្នុងវិស័យចម្រៀងខ្មែរ យុវជនប្រឈមមុខនឹងបញ្ហាជាច្រើន ដើម្បីបន្តក្តីស្រមៃរបស់គេ។ ដើម្បីចាប់ផ្តើមផលិតកម្មតន្ត្រីមានតម្លៃថ្លៃសម្រាប់គ្រួសារធម្មតា។ គ្រួសារខ្លះមិនសប្បាយចិត្តនឹងកូនរបស់ខ្លួនដែលបន្តក្លាយជាតន្ត្រីករ។ តែបើសិនជាចង់សិក្សាដោយខ្លួនឯងក៏មិនងាយស្រួលណាស់ដែរ។ ការបង្រៀន តាមអ៊ិនធឺណិតជាភាសាខ្មែរកីមិនមានគ្រប់គ្រាន់ ចំណែកការបង្រៀនជាភាសាអង់គ្លេស ពេលខ្លះក៏ពួកគេមិនយល់ពេញលេញ។ តែក៏ជាសំណាងល្អមួយដែរ ដែលមានអង្គភាព មួយ ផ្តល់ការបណ្តុះបណ្តាលកម្មវិធី ដែលគាំទ្រអ្នកនិពន្ធបទចម្រៀង និងផលិតករវ័យក្មេង ដើម្បីបង្កើត និងផ្សព្វផ្សាយតន្ត្រី។

ស្ថាប័ន The Sound Initiative ដំណើរការកម្មវិធីបណ្តុះបណ្តាល ដែលគាំទ្រអ្នកនិពន្ធបទចម្រៀង និងផលិតករវ័យក្មេង ដើម្បីបង្កើត និងផ្សព្វផ្សាយតន្ត្រី។ បេសកកម្មរបស់ TSI គឺផ្តល់ការបណ្តុះបណ្តាល និងកន្លែងមួយដល់យុវជនដែលមានអាយុពី 16-30 ឆ្នាំ ជាពិសេសស្ត្រី សម្រាប់ការបញ្ចេញភាពច្នៃប្រឌិត ផ្តល់លទ្ធភាពទទួលបានធនធានដែលគាំទ្រដល់យុវជនវ័យក្មេងក្នុងការអភិវឌ្ឍអ្នកជំនាញតន្ត្រីដែលប្រាថ្នាចង់បាន។ TSI កំពុងជួយយុវជនទាំងនេះឱ្យក្លាយជាអ្នកជំនាញ ដែលមានបទពិសោធន៍ក្នុងការបន្តក្តីសុបិនរបស់ពួកគេ ដោយផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ។ ហើយ realme ដែលមានស្មារតីដូចគ្នា "ហ៊ានប្រជែង" ដូចនារីវ័យក្មេងដែលមានទេពកោសល្យទាំងនេះ។ ពួកគេជាក្មេងធម្មតា ប៉ុន្តែហ៊ានធ្វើអ្វីដែលល្អបំផុត។

ទន្ទឹមនឹងនោះ realme នឹងប្រកាសចេញនូវស្មាតហ្វូនម៉ូដែល realme C ស៊េរីថ្មីគឺ C35 វាក៏ដូចតន្ត្រីករវ័យក្មេងទាំងនេះដែរ ដោយព្យាយាមក្លាយជាស្មាតហ្វូនកម្រិតថវិកាដែលស្រស់ស្អាតបំផុត។ realme C35 កំពុងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីលើសពីស៊េរី C មុនក្នុងការរចនា។ ម្យ៉ាងវិញទៀត នារីវ័យក្មេងដែលមានទេពកោសល្យទាំងនេះ ហ៊ានផ្លាស់ប្តូរសម្រាប់វិថីជីវិតថ្មី ក៏ដូច realme C35 មានការវិវត្តនៃការរចនា ដើម្បីឈានទៅកម្រិតបន្ទាប់ និងសម្រេចបាននូវអ្វីដែលមិនធ្លាប់បានធ្វើពីមុនមក។ តើអ្វីជាបញ្ហាប្រឈមដ៏លំបាកបំផុតសម្រាប់ពួកគេម្នាក់ៗ? ហើយតើពួកគេបានតស៊ូនិងឆ្លងកាត់វាដោយរបៀបណាដើម្បីក្លាយជាខ្លួនឯងដ៏ល្អបំផុត?

ចង់ដឹងថាសាច់រឿងនីមួយៗជក់ចិត្តកម្រិតណា សូមរង់ចាំទស្សនានៅលើ Facebookpage ផ្លូវការ Sabay និង realme ចាក់ផ្សាយផ្ទាល់នៅថ្ងៃទី ៨ ខែ មីនា វេលាម៉ោង ៧ យប់។ អ្នកអាចឈ្នះ ស្មាតហ្វូន realme C35 នាឡិកាឆ្លាតវៃ និងរង្វាន់ផ្សេងៗទៀត អំឡុងពេលទស្សនាការផ្សាយផ្ទាល់…

អត្ថបទ៖ សំភី