លោក ខូវ ឆាយ ​និយាយ​រឿង​អ្នក​គាំទ្រ​បាល់ទាត់​ខ្មែរ​ មិន​ចង់​អស់​លុយ តែ​ចង់​ឃើញ​លទ្ធផល​

  • 2022-03-07 04:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ហើយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ​ដោយ​ក្លឹប​ធំ​ៗ​ទាំង​អស់​សុទ្ធ​តែ​ប៉ះ​គ្នា ​តែ​បែរ​ជា​មិន​សូវ​មាន​អ្នក​ចូល​រួម​ទស្សនា​ទៅ​វិញ។

រូបភាព៖ Army FC

​ក្នុង​នោះ​ដែរ ​កីឡដ្ឋាន​ទាំង​អស់​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ ហាក់​មិន​សូវ​ទទួល​បាន​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ​ទេ ​ដោយ​មាន​មិន​ដល់​១​ពាន់​នាក់​ផង ដែល​ស្ម័គ្រ​ចិត្ត​ទិញ​សំបុត្រ​ចូល​មើល។ ដោយ​នេះ ​វា​ហាក់​ដូចជា​ខុស​គ្នា​ឆ្ងាយ​ណាស់ ​ពី​ការ​ប្រកួត​ជម្រើស​ជាតិ​ដែល​អ្នក​គាំទ្រ​សម្រុក​ទៅ​មើល​រាប់​ម៉ឺន​នាក់។ ដោយសារ​តែ​រឿង​នេះ​ហើយ ​ទើប​បាន​ជា​ធ្វើ​ឱ្យ​លោក ខូវ ឆាយ អគ្គលេខាធិការ​សមាគម​បាល់ទាត់​កង​យោធពលខេមរភូមិន្ទ ​ទម្លាយ​អារម្មណ៍​ពិត ​ចំពោះ​ការ​គាំទ្រ​របស់​អ្នក​គាំទ្រ​ផ្ទាល់។

​ដោយ​លោក ​បាន​បញ្ជាក់​ថា​៖

ការប្រកួតបើកឆាកនៃលីកកំពូលកម្ពុជា រវាងក្រុមខ្លាំងទាំង4នាថ្ងៃសៅទី5មិនា មានអ្នកចូលរួមទស្សនាផ្ទាល់នៅទីលាន Tiffy Army Stadium និង Cambodia Airway Stadium ប្រហែលជាង500នាក់ដូចគ្នា។ នេះហើយជាសន្ទុះនៃការគាំទ្របាល់ទាត់លីគកម្ពុជា បើធៀបនឹងអ្នកគាំទ្រលីគវៀតណាមដែលមានអ្នកគាំទ្រជាមធ្យម10,000នាក់រាល់ការប្រកួត។ សូមត្រៀមទឹកភ្នែកសំរាប់លទ្ធផលស៊ីហ្គេម2023ដែលយើងធ្វើម្ចាស់ផ្ទះអោយហើយទៅ យើងគ្មានថ្ងៃលេងឈ្នះវៀតណាម រឺ ថៃទេបើលីគយើងនៅតែបែបនេះ ហើយសូមកុំបន្ទោសប្រធានសហព័ន្ធ កុំបន្ទោសគ្រូជំរើសជាតិ កុំបន្ទោសកីឡាករ កុំបន្ទោសប្រធានក្លឹបទាំងអស់ យើងបានធ្វើអស់ហើយ ម្នាក់ៗចំណាយពី50ម៉ឺនទៅដល់រាប់លានដុល្លាក្នុង1ឆ្នាំដើម្បីអភិវឌ្ឍន៍បាល់ទាត់ខ្មែរ។ បងប្អូនអ្នកគាំទ្រគួរសួរខ្លួនឯងវិញថាបានធ្វើអ្វីខ្លះដើម្បីបាល់ទាត់ជាតិយើង? បើសំបុត្រទស្សនាផ្ទាល់តែ5,000ទៅ10,000រៀលមិនហ៊ានចំណាយផង តើក្លឹបនិមួយៗមានថវិកាមកពីណាមកអភិវខ្ឍន៍កីឡាករដើម្បីជំរើសជាតិឈ្នះស៊ីហ្គេម2023។

អត្ថបទ៖ នរវិទូ

អត្ថបទថ្មី