វ៉ាវ! ទីបំផុត realme ប្រកាសចេញ ស្មាតហ្វូនលំដាប់ថវិកា realme C35 តម្លៃត្រឹមតែ $179 ប៉ុណ្ណោះ

  • 2022-03-09 03:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត realme ដែលជាប្រេនស្មាតហ្វូនដែលកំពុងរីកចម្រើនលឿនជាងគេលើពិភពលោក ថ្ងៃនេះបានប្រកាសជាផ្លូវការនូវ អធិរាជស្មាតហ្វូនលំដាប់ថវិកាដំបូងបំផុតរបស់ខ្លួនគឺ realme C35 នៅក្នុងទីផ្សារកម្ពុជាយើង ដែលមានមានរាងស្អាតទាក់ភ្នែក ជាមួយតម្លៃមិនគួរឲ្យជឿត្រឹមតែ ១៧៩ ដុល្លារ​ ព្រមទាំងមានថែមកាដូពិសេសដូចជា កាបូប កាស និងស៊ីមស្មាតធំហ្មង ១២ សប្តាហ៍

realme C35 មានលក្ខណៈសម្បត្តិ និងសមត្ថភាពលើសពីតម្លៃរបស់វា ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ​សម្រាប់​អ្នកប្រើប្រាស់​វ័យក្មេង realme C35 ភ្ជាប់មកជាមួយ ការរចនាទាន់សម័យស្តើង 8.1mm កាមេរ៉ាកម្រិតខ្ពស់ 50MP អេក្រង់ច្បាស់ 6.6" FHD ថាមពលថ្មធំ 5000mAh បន្ទះឈីបខ្លាំង Unisoc T616 និង វិញ្ញាបនប័ត្រគុណភាព TÜV Rheinland ។

ការរចនាទាន់សម័យបំផុត

realme C35 បានរចនាឡើងជាស្មាតហ្វូនលំដាប់ថវិកាដ៏ស្រស់ស្អាតដំបូងបំផុតក្នុងឆ្នាំ 2022 នេះ realme C35 មានផ្ទៃខាងក្រោយរាបស្មើ បំផុសឡើងកាមេរ៉ា ៣គ្រាប់យ៉ាងស្រស់ស្អាត ភ្ជាប់មកជាមួយនូវគែមសងខាង​ជ្រុង​រាបស្មើរ ស្តើងត្រឹមតែ 8.1mm ដែលរួមបញ្ចូលគ្នានូវបទពិសោធន៍ព្រីមៀម ឃើញជាមួយនឹងអារម្មណ៍ចាប់ចិត្ត។ វាគឺជាទូរស័ព្ទដែលស្ដើងបំផុតនៅក្នុងកម្រិតតម្លៃនេះ ហើយការរចនាភ្លឺចែងចាំងធ្វើឱ្យវាមើលទៅទាក់ភ្នែក និងទាន់សម័យ ដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈដ៏អស្ចារ្យរបស់អ្នក។ ជាងនេះទៅទៀត មានជម្រើសពណ៌ដ៏ស្រស់ស្អាតពីរគឺ ពណ៌ខ្មៅរលោង និងពណ៌បៃតងភ្លឺ។

កាមេរ៉ាលំដាប់ខ្ពស់ 50MP

realme C35 បំពាក់កាមេរ៉ាកម្រិតខ្ពស់ 50MP ដូចគ្នាទៅនឹង GT2 Pro ដែលមានផ្ទៃធំទូលាយ និងកម្រិតពន្លឺ f/1.8 ដែលអនុញ្ញាតឱ្យចាប់យករូបភាពកាន់តែច្បាស់ម៉ត់ បន្ថែមទៀតនៅក្នុងការរូបថត និងងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការថតរូបភាពច្រើនសន្លឹកដោយប្រើពេលខ្លី(Blockbuster shots )។ លើសពីនេះ ដើម្បីផ្តល់នូវបទពិសោធន៍កាមេរ៉ាដ៏គួរឱ្យចាប់អារម្មណ៍ realme C35 ក៏មានបំពាក់លែនសខ្មៅ f/2.8 B&W សម្រាប់ការថតព្រាលផ្ទៃខាងក្រោយ និងលែនថតប្លង់ជិត f/2.4 macro ដែលអាចថតយករូបភាពបានជិតរហូតដល់ 4cm។

កម្លាំងម៉ាស៊ីនខ្លាំង ដំណើរការដោយ Unisoc T616 ដំបូងគេ

realme C35 បំពាក់ដោយបន្ទះឈីបដ៏ខ្លាំង Unisoc T616 ដែលទទួលបានពិន្ទុ 230,726 នៅលើ AnTuTu benchmarks។ លើសពីនេះទៅទៀត realme C35 មានអង្គផ្ទុក 4GB + 64GB គឺជាទូរស័ព្ទដំបូងគេនៅក្នុងស៊េរី C ដែលបំពាក់នូវបច្ចេកវិទ្យាបន្ថែមរ៉េម DRE Dynamic RAM Expansion Technology សម្រាប់បទពិសោធន៍កាន់តែរលូនជាង ស្មាតហ្វូនជំនាន់មុន។

បទពិសោធន៍ដ៏អស្ចារ្យជាមួយថាមពលថ្មធំ និងអេក្រង់ច្បាស់ FHD

បើនិយាយពីថាមពលថ្មវិញ realme C35 បំពាក់ថាមពលថ្មធំ 5000mAh ដែលអាចកាន់ថ្មបានរហូតដល់ 39 ថ្ងៃ ហើយបច្ចេកវិទ្យាសាកថ្មលឿន 18W ដែលអាចសាកបាន 50% ក្នុងរយៈពេល 49 នាទី។ លើសពីនេះ ក្នុងនាមជាស្មាតហ្វូនដំបូងដែលមានអេក្រង់ធំ 6.6 អ៊ីញ ក្នុងស៊េរី C ហើយ realme C35 មានកម្រិតបង្ហាញ FHD ធំជាងគេក្នុងកម្រិតតម្លៃនេះ ផ្តល់នូវបទពិសោធន៍មើលឃើញដ៏ច្បាស់ត្រជាក់ភ្នែក FHD ដែលមិនអាចប្រៀប​ផ្ទឹមបាន។

គុណភាពល្អបំផុតក្នុងកម្រិតតម្លៃនេះ វិញ្ញាបនប័ត្រគុណភាព TÜV Rheinland

ហើយ realme C35 មានគុណភាពល្អបំផុតនៅក្នុងកម្រិតតម្លៃនេះ មានវិញ្ញាបនប័ត្រពីរ បញ្ជាក់គុណភាពពីស្ថាប័ន TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់ បង្ហាះពីភាពជឿជាក់ខ្ពស់ និងគុណភាពពិត៕

អត្ថបទថ្មី