នាយកវិទ្យាល័យ ជាស៊ីម សាមគ្គី៖ ជំរុញខ្លាំងដល់សិស្សៗឲ្យចូលរួមលេងកីឡា
- 2022-03-10 04:35:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយកវិទ្យាល័យ ជាស៊ីម សាមគ្គី៖ ជំរុញខ្លាំងដល់សិស្សៗឲ្យចូលរួមលេងកីឡា
ចន្លោះមិនឃើញ
នាយកវិទ្យាល័យ ជាស៊ីម សាមគ្គី បច្ចុប្បន្ននេះគឺជំរុញ និងអភិវឌ្ឍន៍ខ្លាំងលើចលនាកីឡាផ្សេងៗដល់សិស្សានុសិស្សឲ្យចូលរួមលេងកីឡា ព្រោះវាសារសំខាន់ចំពោះសុខភាព បង្កើនធនធានសម្រាប់ផ្នែកកីឡាផងដែរ។
លោក ផាន់ ណិល បានឲ្យដឹងថា ក្នុងនាមជាគ្រូ ជាថ្នាក់ដឹកនាំសាលាមួយរូប គឺបច្ចុប្បន្ននេះមានការជំរុញខ្លាំងដល់សិស្សៗផ្ទាល់ឲ្យងាកមកចាប់អារម្មណ៍ក៏ដូចជាចូលរួមលេងកីឡាតាមដែលអាចធ្វើទៅបាន។
នាយកវិទ្យាល័យខាងលើបន្ថែមទៀតថា កីឡាគឺមានសារសំខាន់ និងប្រយោជន៍ច្រើនមែនទែន ទី១ ធ្វើឲ្យមានសុភាពល្អ ទី២ ជៀសពីទង្វើអបាយមុខផ្សេងៗ ទី៣ ធ្វើឲ្យមានសាមគ្គីភាព មានចំណង់មិត្តភាព។ ជាមួយគ្នានេះផងដែរគឺសាលាតែងតែព្យាយាមធ្វើការប្រកួតតាមប្រភេទកីឡាផ្សេងៗដើម្បីស្វែងរកធនធានដែលមានសមត្ថភាពយកមកបណ្ដុះបណ្ដាលបន្ថែមឲ្យក្លាយជាជម្រើសរបស់សាលា ឬក្លឹបក្នុងការចេញប្រកួត។
បញ្ជាក់ដែរថា វិទ្យាល័យ ជាស៊ីម សាមគ្គី ស្ថិតនៅសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក លើផ្លូវ ២៧១ រាជធានីភ្នំពេញ។ វិទ្យាល័យនេះដែរគឺសកម្មខ្លាំងលើវិស័យកីឡានាពេលកន្លងមក បច្ចុប្បន្ននេះមានផ្នែកកីឡាច្រើនប្រភេទដូចជា ក្រុមប៉េតង់ ក្រុមបាល់ទាត់ បុរស-នារី ក្រុមបាល់ទះ និងវាយកូនឃ្លីលើតុជាដើម។