រង្វង់មូលស្វាយធំ ដែលរចនាផ្ការំដួលនៅកណ្តាលជាអត្តសញ្ញាណជាតិ សាង់សង់ជិតរួចរាល់ហើយ

  • 2022-03-10 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រង្វង់មូលស្វាយធំ ដែលរចនាផ្ការំដួលនៅកណ្តាលជាអត្តសញ្ញាណជាតិ កំពុងដំណើរការសាងសង់ជិតរួចបណ្ដើរៗហើយ ស្ថិតក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ការសាងសង់រង្វង់មូលស្វាយធំ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ នៅចំណុចផ្លូវប្រសព្វជាបួន ជិតផ្សារស្វាយធំ ខេត្តសៀមរាប ហើយក្រសួងសាធារណការ បានចាប់ផ្តើមដំណើរការសាងសង់រង្វង់មូលមួយនេះមានប្រវែង២៥ម៉ែត្រ រំលេចរចនាដោយផ្ការំដួលនៅចំកណ្តាលពណ័លឿងស្រស់ បង្ហាញឲ្យឃើញពីអត្តសញ្ញាណនៃជាតិ សម្រាប់ពលរដ្ឋគ្រប់ជំនាន់សិក្សាស្វែងយល់ ។

ប្រជាពលរដ្ឋ នៅខេត្តសៀមរាបបង្ហាញ ពីការសប្បាយចិត្ត នៅគ្រាខេត្តសៀមរាប ទទួលបានសមិទ្ធផលជាច្រើន ធ្វើឱ្យខេត្តនេះកាន់តែមានសោភ័ណភាពស្រស់ស្អាត និងមានភាពទាក់ទាញ់ ក្រៅពីប្រាសាទបុរាណ ៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម
អត្ថបទថ្មី