ប្រធាន​សមាគម​បាល់ទាត់​ Tiffy Army​ ឧបត្ថម្ភ​អង្ករ​៣០​បាវ​ ដល់​សាលា​ដុនបូស្កូល​ ខេត្តកែប

  • 2022-03-10 13:39:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សមាគម​បាល់ទាត់​ Tiffy Army​ និង​ក្រុម​ការងារ​ TV5​ ម្សិលមិញ​នេះ​បាន​នាំ​យក​នូវ​អង្ករ​ ៣០​បាវ​ ភេសជ្ជៈ​ ៣០​កេស​ រួម​ទាំង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ទៀត​ឧបត្ថម្ភ​ដល់​ សាលា​ដុនបូស្កូល​ ខេត្ត​កែប។​

រូបភាពផ្ដល់ជូន

លោក ហួង តារាមុន្នី​ តំណាង​ឲ្យ​លោក​ សុផាឆៃ វិរៈភុជុង​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មើល​ឃើញ​ពី​ការ​លំបាក​ក៏​ដូច​ជា​ការ​ចំណាយ​ច្រើន​ តម្រូវ​ការ​ស្បៀង​អាហារ​ច្រើន​ក្នុង​មួយ​ខែៗ​របស់​សាលាដុនបូស្កូ​ ខេត្ត​កែប​ ដូច្នេះលោកគឺ​បាន​នាំ​យក​ អង្ករ​ផ្កា​ម្លិះ​ ៣០បាវ​ ភេសជ្ជៈBlue ១០កេស​ ថ្នាំដុសធ្មេញ​សញ្ញា​ផ្កាឈូក​ ២១កេស​ មីខ្លាឃុំ៣០កេស​ ទឹកស៊ីអ៊ីវ ៥០យួរ​ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ទៀត​ដើម្បី​សម្រាល​បន្ទុក​មួយ​កម្រិត។​

រូបភាពផ្ដល់ជូន

តំណាងខាង​លើ​បន្ថែម​ទៀត​ថា​ អំឡុង​កូវីដ​នេះ​គឺ​ស្ទើរ​គ្រប់គ្នា​តែងតែ​ជួប​ការ​លំបាក​ យ៉ាងណា​ចំពោះ​សាលាដុនបូស្កូល​ ខេត្តកែប​ នេះ​ក៏​ដូច​គ្នា​ផង​ដែរ។​ ជា​សាលា​ដែល​មិន​រក​ប្រាក់​កម្រៃ​ និង​បាន​បណ្ដុះបណ្ដាល​សិស្ស​និស្សិត​ក្រីក្រ​រាប់​ពាន់​អ្នក​មក​ហើយ​ នៅ​ពេល​នេះ​មាន​បន្ទុក​ធ្ងន់​ត្រូវ​ចិញ្ចឹម​ផ្គត់ផ្គង់​ទាំង​បុគ្គលិក​សរុប​៦០០នាក់​មាន​ការ​លំបាក​ខ្លាំង​ជា​ហេតុ​នាំ​ឲ្យ​លោក​ និង​ក្រុម​ការងារ​គៀង​គរ​គ្នា​បាន​ជា​ការ​ឧបត្ថម្ភ​នេះ​ឡើង។​

រូបភាពផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ កន្លង​ទៅ​លោក​ សុផាឆៃ វិរៈភុជុង​ ប្រធាន​សមាគម​បាល់ទាត់​ Tiffy Army​ និង​ក្រុម​ការងារ​ TV5​ តែងតែ​ដឹកនាំ​ក្រុម​កីឡាករ​ចុះ​ជួយ​ឧបត្ថម្ភ​ដល់​ទី​វត្តអារាម​ជុំ​វិញ​រាជធានី​ភ្នំពេញ​ ប្រហែល​១០០​វត្ត​មក​ហើយ។​ ក្រៅ​ពី​នេះ​ក៏​បាន​ដឹកនាំ​កីឡាករ​ធ្វើការអប់រំ​ចិត្ត​តាម​បែប​ព្រះ​ពុទ្ធសាសនា​ ដូច​ជា​សមាធិ​ជា​ដើម​ដើម្បី​រៀន​ឃុំគ្រង​អារម្មណ៍​ឲ្យបានល្អត្រៀម​ការ​ប្រកួត​ផ្សេងៗ៕​

លោក​ សុផាឆៃ វិរៈភុជុង​

អត្ថបទ៖ នួន ស៊ីណា​