ទាំង​នេះ​ជា​​ទ្រព្យ​មហាសាល Abramovich ​ដៃ​ស្ដាំ​ពូទីន យក​ចេញ​ពី​អង់គ្លេសទាន់ មុន​គេ​រឹបអូស

  • 2022-03-11 02:09:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Roman Abramovich ម្ចាស់​ក្លឹប​ Chelsea ដែល​ជា​មនុស្ស​ជំនិត​មួយ​រូប​របស់​ប្រធានាធិបតី​រុស្ស៊ី​ត្រូវ​បាន​រដ្ឋាភិបាល​អង់គ្លេស​សម្រេច​ធ្វើ​ការ​ដាក់​ទណ្ឌកម្ម​ ​ដោយ​​បង្កក​ទ្រព្យ​សម្បត្តិ​របស់​លោក​ទាំង​អស់​និង​បង្កក​ការ​ចរាចរណ៍​​លុយ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ ព្រម​ទាំង​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ មក​កាន់​អង់គ្លេស​នេះ​​ថែម​ទៀត​ផង​។​

​សេដ្ឋី​ខាង​លើ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​ជា​១០ពាន់លាន​ផោន ​ហើយ​ភាគ​ច្រើន​នៃ​របរ​របស់​លោក​ត្រូវ​បាន​រដ្ឋាភិបាល​រុស្ស៊ី​លើកលែង​ពន្ធ​ទាំង​អស់។ ​ដោយសារ​តែ​សង្គ្រាម លោក Abramovich ​ក៏​ដឹង​ខ្លួន​ខ្លះ​ដែរ​ថា​នឹង​ត្រូវ​គេ​ដាក់​ទណ្ឌកម្ម​មិន​ខាន ទើប​លោក​សម្រេច​ដាក់​លក់​របស់​របរ ​និង​ក្លឹប Chelsea ​ចោល​ដែរ តែ​ស្ដាយ​លក់​មិន​ទាន់​ដាច់​ផង ​អង់គ្លេស​ប្រកាស​ដាក់​ទណ្ឌកម្ម​លែង​ឱ្យ​លក់​ទៅ​ហើយ។

​នៅ​ពេល​នេះ​ទាំង​មុខ​របរ​នៅ​អង់គ្លេស ​និង​ទ្រព្យ​សម្បត្តិ​នានា​រួម​ទាំង​ផ្ទះ​ផង​នោះ ត្រូវ​បាន​រដ្ឋាភិបាល​អង់គ្លេស​លែង​ឱ្យ​លក់​ហើយ ​និង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​វិញ។ ​បើ​តាម​ការ​ប្រកាស​ដូចជា​ក្លឹប Chelsea ​ជា​ដើម ​អាច​រក​ម្ចាស់​ថ្មី​បាន ​តែ​លុយ​លក់​បាន​ត្រូវ​ចូល​ទៅ​រដ្ឋាភិបាល ​និង​មួយ​ផ្នែក​ចូល​គណគ្រប់គ្រង​ក្លឹប​នៅ​អង់គ្លេស។ ដោយ​ការ​ដាក់​ទណ្ឌកម្ម​នេះ ​ស្ទើរ​តែ​ធ្វើ​ឱ្យ​លោក Abramovich ​អស់​ពី​ខ្លួន​ដែរ​ទៅ​ហើយ ព្រោះ​លោក​រស់​នៅ​ក្រុង​ឡុង ​និង​មាន​របស់របរ​ច្រើន​ណាស់​នៅ​ទី​នេះ។

​ខាង​ក្រោម​នេះ​ជា​បញ្ជី​មួយ​ចំនួន​ដែល​លោក Abramovich ​មិន​អាច​លក់​ចេញទាន់ ហើយខ្លះបានយកចេញពីអង់គ្លេសទាន់ពេលវេលាហើយ៖

លក់អត់ទាន់

  • ក្លឹប Chelsea ​តម្លៃ​៣​ពាន់​លាន​ផោន
  • ផ្ទះ​តម្លៃ​១៥០​លាន​ផោន​
  • ផ្ទះ​ល្វែង​នៅ​មាត់​ទឹក​តម្លៃ​២២​លាន​ផោន​

យកចេញពីអង់គ្លេសទាន់

  • យន្ដហោះ Boeing Jet ​តម្លៃ​២៦៤​លាន​ផោន​
  • ​Helicopters ​៣​គ្រឿង ​តម្លៃ​៩​លាន​ផោន​
  • យន្ដហោះ​ឯកជន Gulfster Jet ​តម្លៃ​៥០​លាន​ផោន​
  • ​នាវា​កម្សាន្ដ​២​គ្រឿង Solaris ​តម្លៃ​៤៣០​លាន​ផោន ​និង Eclipse ​តម្លៃ​៥៤០​លាន​ផោន​
  • ឡាន​ទំនើប​ច្រើន​គ្រឿង​សរុប​តម្លៃ​៦​លាន​ផោន (នៅសល់១គ្រឿង ដែលដឹកមិនទាន់ផុតអង់គ្លេស)

ប្រភព៖ Dailymail   អត្ថបទ៖ នរវិទូ

អត្ថបទថ្មី