ក្រៅពីពានធំៗ ១០ ហើយ Pleng Music Awards 2022 នៅមានពានសំខាន់ ១ ទៀតលើសអស្ចារ្យ

  • 2022-03-13 10:14:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី ពានរង្វាន់ Pleng ឆ្នាំ២០២២ នឹងមកដល់ក្នុងពេល​ឆាប់ៗខាងមុខនេះហើយ គឺ​នៅ​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ Garden City។ ចំណែក​បេក្ខភាព​ដែល​ត្រូវ​ដណ្ដើមពានរង្វាន់របស់កម្មវិធី​ក៏កំពុង​រង់ចាំ​នូវការ​បោះ​ឆ្នោតរបស់អ្នកគាំទ្រខ្លួនទាំងអស់គ្នាដែរ។

ដោយឡែក​ក្នុងចំណោម​ពាន​រង្វាន់ទាំងអស់ សុទ្ធតែ​សម្រិតសម្រាំងជាពិសេស​នូវអ្នកដែល​មាន​ស្នាដៃអស្ចារ្យ និងអ្នកដែល​បាន​ពលីកម្លាំងកាយចិត្តក្នុង​ការលើកតម្កើងវិស័យសិល្បៈខ្មែរកន្លងមកនេះ។ ជាក់ស្ដែង​ក្នុងចំណោម ពានរង្វាន់ Pleng 2022 ទាំងនោះមាន​ដូចបង្ហាញជូនដូចខាងក្រោម៖

១. ពាន «បទចម្រៀងប្រចាំឆ្នាំ - Song Of The Year»

- បទ «ប្រហុក» របស់ តន់ ច័ន្ទសីម៉ា និង ព្រាប សុវត្ថិ (ពីផលិតកម្ម Galaxy Navatra)

- បទ «ពេលដែលអូនភ្ញាក់ពីគេង» របស់ អ៊ុក សុវណ្ណារី (ពីផលិតកម្ម Galaxy Navatra)

- បទ «ខកខាន» របស់ ស៊ូលី ផេង

- បទ «Bad Boy» របស់ Tempo Tris (ពីផលិតកម្ម Galaxy Navatra)

- បទ «ឆ្ពោះទៅមុខរួមគ្នា» ច្រៀងដោយ ស៊ូលី ផេង, វុទ្ធា, ប្រុសឡា, Reezy, សាំង សុខសេរី, ចិត្ត កញ្ចនា, 4T5, DJ Chee, SWSB ក្រុមតូច, Ruthko

- បទ «Are You Okay» របស់ តន់ ច័ន្ទសីម៉ា (ពីផលិតកម្ម Galaxy Navatra)

- បទ «រកស៊ីជាមួយយក្ស» របស់ តន់ ច័ន្ទសីម៉ា និង ព្រាប សុវត្ថិ (ពីផលិតកម្មGalaxy Navatra)

- បទ «Top Of The Lady» របស់ ទេព បូព្រឹក្ស

២. ពាន«បទចម្រៀងរួមគ្នាប្រចាំឆ្នាំ - Best Collaborative Song Of The Year»

- បទ «ប្រហុក» របស់ តន់ ច័ន្ទសីម៉ា និង ព្រាប សុវត្ថិ (ពីផលិតកម្ម Galaxy Navatra)

- បទ «Sorry Dad I’m Bad» របស់ 4T5 ft Jennie (សិល្បករឯករាជ្យ)

- បទ «ឆ្ពោះទៅមុខរួមគ្នា» ច្រៀងដោយ ស៊ូលី ផេង, វុទ្ធា, ប្រុសឡា, Reezy, សាំង សុខសេរី, ចិត្ត កញ្ចនា, 4T5, DJ Chee, SWSB ក្រុមតូច, Ruthko

- បទ «Tep Thida» របស់ Ran ft Heng ពីផលិតកម្ម (សិល្បករឯករាជ្យ)

- បទ «រកស៊ីជាមួយយក្ស» របស់ តន់ ច័ន្ទសីម៉ា និង ព្រាប សុវត្ថិ (ពីផលិតកម្ម Galaxy Navatra)

- បទ «អាណាចក្រអ្នកចម្បាំង» របស់ ចិត្ត កញ្ចនា, G-Devith និង 4T5

៣. ពាន «សិល្បការិនីប្រចាំឆ្នាំ - Female Artist of the Year»

- តន់ ច័ន្ទសីម៉ា (តារាផលិតកម្ម Galaxy Navatra)

- មាស សុខសោភា (តារាផលិតកម្ម រាម)

- អ៊ុក សុវណ្ណារី (តារាផលិតកម្មGalaxy Navatra)

- ទេព បូព្រឹក្ស (សិល្បករឯករាជ្យ)

- ចិត្ត កញ្ចនា (សិល្បករឯករាជ្យ)

- រ៉ាប៊ី (តារាផលិតកម្មTown)

៤. ពាន «សិល្បករប្រចាំឆ្នាំ - Male Artist of the Year»

- ខេម (តារាផលិតកម្ម Galaxy Navatra)

- Bross La (សិល្បករឯករាជ្យ)

- ស៊ូលី ផេង

- Tempo Tris (តារាផលិតកម្មGalaxy Navatra)

- 4T5 (សិល្បករឯករាជ្យ)

- ហេង ពិទូ

៥. ពាន «សិល្បករ-សិល្បការិនីថ្មីប្រចាំឆ្នាំ - New Artist of the Year»

- អ៊ុក សុវណ្ណារី (តារាផលិតកម្មGalaxy Navatra)

- លាន បញ្ចនីត (តារាផលិតកម្មSunday)

- KingChi (សិល្បករឯករាជ្យ)

- Reezy (សិល្បករឯករាជ្យ)

- MC Sey (សិល្បករឯករាជ្យ)

- Ruthko (តារាផលិតកម្ម KlapYaHandz)

៦. ពាន «វីដេអូចម្រៀងប្រចាំឆ្នាំ - Music Video of the Year»

- បទ «Are You Okay» របស់ តន់ ច័ន្ទសីម៉ា (ពីផលិតកម្ម Galaxy Navatra)

- បទ «Bad Boy» របស់ Tempo Tris (ពីផលិតកម្ម Galaxy Navatra)

- បទ «Top Of The Lady» របស់ ទេព បូព្រឹក្ស (សិល្បករឯករាជ្យ)

- បទ «Sathuk» របស់ Reezy (សិល្បករឯករាជ្យ)

- បទ «ឆ្ពោះទៅមុខរួមគ្នា» ច្រៀងដោយ ស៊ូលី ផេង, វុទ្ធា, ប្រុសឡា, Reezy, សាំង សុខសេរី, ចិត្ត កញ្ចនា, 4T5, DJ Chee, SWSB ក្រុមតូច, Ruthko

- បទ «The Truth» របស់ Sin Sethsochata (ពី KlapYaHandz)

- បទ «Rip» របស់ សុវណ្ណារី, RAWYER, SNOOGA (ពីផលិតកម្ម Galaxy Navatra)

- បទ «ផ្កាក្នុងរបង» របស់ SWSB (សិល្បករឯករាជ្យ)

៧. ពាន «ក្រុមចម្រៀងប្រចាំឆ្នាំ - Band of the Year»

- ក្មេងខ្មែរ (Kmeng Khmer)

- Suffer Band

- Small World Small Band ក្រុមតូច

- X-Bro Band

- ICE Band

- Rizer Band

៨. ពានរង្វាន់បទចម្រៀងស្តាប់ច្រើនជាងគេ

៩. ពានរង្វាន់សិល្បការនីស្តាប់ច្រើនជាងគេ

  • ពានរង្វាន់សម្រាប់សិល្បការនីដែលទទួលបានការស្តាប់ច្រើនជាងគេនៅលើកម្មវិធីស្តាប់ចម្រៀងលើទូរស័ព្ទដៃ Pleng by Smart)

១០. ពានរង្វាន់សិល្បករស្តាប់ច្រើនជាងគេ​​​

  • ពានរង្វាន់សម្រាប់សិល្បការនីដែលទទួលបានការស្តាប់ច្រើនជាងគេនៅលើកម្មវិធីស្តាប់ចម្រៀងលើទូរស័ព្ទដៃ Pleng by Smart)

មិនទាន់អស់ទេ កម្មវិធីក៏បាន​រៀបចំ​នូវ​ពានរង្វាន់ពិសេសមួយទៀតគឺ ពានរង្វាន់ "អ្នកបង្កើតមាតិកាប្រចាំឆ្នាំ" ដែលជាពានរង្វាន់ពិសេសមួយ ជូនចំពោះអ្នកបង្កើតមាតិកាប្រចាំឆ្នាំ ២០២២។

អ្វីដែលមិនគួររំលងបាននោះ ពានរង្វាន់នេះ ត្រូវបានបង្កើតឡើងសម្រាប់ការបោះឆ្នោត ដើម្បីសកម្មភាពសប្បុរសធម៌ ដោយអ្នកទាំងអស់គ្នាអាចចូលរួមបោះឆ្នោតគាំទ្រ អ្នកបង្កើតមាតិកា ឬ Content Creator ដែលអ្នកទាំងអស់គ្នាពេញចិត្ត ហើយការបោះឆ្នោត ១ដង គឺស្មើនឹងការបរិច្ចាគ ២ ដុល្លារ 50% ជូនទៅ មូលនិធិគន្ធបប្ផាកម្ពុជា និង 50% ជូនទៅ មន្ទីពេទ្យកុមារអង្គរ