បាត់ទូរសព្ទចេញពីខ្លួនមិនបាន ចង់​ច្បាស់ទាល់​​មើល​សញ្ញា​ទាំង ៥ នេះ

  • 2022-03-15 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ភាព​នរណាៗ​ក៏​មាន​ Smartphone ​ប្រើប្រាស់​នៅ​ក្នុង​ដៃ​ដោយឡែក​តើ​អ្នក​ធ្លាប់​ចាប់​អារម្មណ៍​ទេ​ថា​តើ​អ្នក​កំពុង​លង់​ស្រលាញ់​Smartphone ​ទាំង​នោះ​ខ្លាំង​ជាង​ដៃគូ​ស្នេហា​របស់​អ្នក​ទៅ​ទៀត?​

​Sabay សូម​បង្ហាញ​ប្រាប់​ពី​សញ្ញា​ទាំង ​៥​ ក្នុង​គោលដៅ​បកស្រាយ​ចម្ងល់​ខាង​លើ​​។

១.​អ្នក​ចំណាយ​ពេល​ច្រើន​ជាមួយ​ Smartphone

យោង​ទៅ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ចេញពី​ក្រុម​ការងារ​ TNS​ បាន​បង្ហាញ​ថា​ មនុស្ស​ដែល​មាន​វ័យ​ចន្លោះ​ ១៦ ​ទៅ​ ៣០ ​ឆ្នាំ​ជា​មធ្យម​ចំណាយ​ពេល​ ៣.២ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ជាមួយ​ Smartphone ​របស់​គេ​។

ម្ល៉ោះ​ហើយ​ជា​ឧទាហរណ៍​មួយ​បើ​ពេល​អ្នក​ណាត់​ជួប​ទៅ​ខាង​ក្រៅ​ជាមួយ​ដៃគូ​អ្នក​ហើយ​អំឡុង​ពេល​នោះ​អ្នក​ចំណាយ​ពេល​ច្រើន​ជាមួយ​ការ​លេង​ហ្គេម​នៅ​លើ ​Smartphone​ បែបនេះ​មាន​ន័យ​ថា​អ្នក​ស្រលាញ់​ Smartphone ​ជាង​ហើយ។​

២. បើក​លេង​​ Smartphone​ ដំបូង​បង្អស់​មុន​នឹង​ផ្ញើ​សារ​ទៅ​កាន់​ដៃគូ

ជា​ការ​ពិត​ណាស់​មនុស្ស​មួយ​ចំនួន​បើ​ស្រលាញ់​គ្នា​ខ្លាំង​រឿង​ដំបូង​ក្រោយ​ក្រោក​ពី​ដំណេក​គឺ​ផ្ញើ​សារ​ Good Morning ​ឫ​អ្វី​មួយ​ទៅ​កាន់​ដៃ​គូ​របស់​គេ​ ​ប៉ុន្តែ​សម្រាប់​អ្នក​ផ្ទាល់​ក្រោក​ពី​ដំណេក​ភ្លាម​ចាប់​បើក​ Smartphone​ លេង​ភ្លាម​នោះ​​ អ្នក​ក៏​មិន​ខុស​ពី​ចំណុច​ទី​មួយ​ដែរ​។

៣. អ្នក​ផ្ដល់​អំណោយ​ជា​ច្រើន​សម្រាប់ ​Smartphone

ឧបមា​ថា​បើ​នៅ​ថ្ងៃពិសេសណាមួយ ​​អ្នក​ជូន​អំណោយ​ទៅ​ Smartphone របស់​អ្នក​ដូចជា​​ជា​ការ​ទិញ ​Case, កាស​ស្ដាប់​ចម្រៀង​ឫ​អ្វី​ផ្សេង​ទៀត​ច្រើន​ជាង​ការ​​ផ្ដល់​ជូន​ដៃគូ​អ្នក​នោះ ​ក៏​ជា​សញ្ញា​មិន​ល្អ​មួយ​ផង​ដែរ​។

៤.​​មិន​ដែល​ភ្លេច​សាក​ថ្ម​ Smartphone​ តែ​ភ្លេច​ថ្ងៃ​ពិសេស

នេះ​អាច​ជា​បញ្ហា​ដ៏​ធំ​មួយ​ប្រសិន​បើ​អ្នក​មិន​ធ្លាប់​ភ្លេច​សាក​ថ្ម​ Smartphone​ ហើយ​បែរ​ជា​ភ្លេច​ថ្ងៃ​ពិសេស​ជាមួយ​ដៃគូ​អ្នក​ដូច​ជា​ថ្ងៃ​ណា​ដែល​អ្នក​ផ្ដើម​ស្រលាញ់​គ្នា​ដំបូង​អី​អញ្ចឹង។​ យោបល់​ល្អ​មួយ​បើ​អ្នក​មិន​ចង់​ភ្លេច​រឿង​ល្អ​ដូច​ខាង​លើ​អ្នក​គួរ​ធ្វើ​តាម​មនុស្ស​មួយ​ចំនួន​ដោយ​ពួក​គាត់​ច្រើន​កំណត់​ជា ​Reminder ​នៅ​ក្នុង​​​​​ Smartphone​ ដើម្បី​ជា​ការ​ដាស់​តឿន​មុន​តែ​ម្តង​។

៥.​អ្នក​ដឹង​ច្រើន​ពី​ការ​រស់​នៅ​របស់​អ្នក​ដទៃ​

ចំណុច​នេះ​ក៏​មិន​ខុស​ច្រើន​ពី​ចំណុច​ទី​មួយ​ដែរ​ដោយ​ត្រង់​ថា​បើ​អ្នក​រមែង​ធ្វើការ​ឆ្លើយឆ្លង ​Comment ឫ​ឆាត​ជាមួយ​អ្នក​ដទៃ​នៅ​លើ​Smartphone ច្រើន​ជាង​ដៃគូ​របស់​អ្នក​ដែល​នៅ​អង្គុយ​ទល់​មុខ​គ្នា​នោះ​ក៏​ជា​បញ្ហា​ចោទ​ដែល​ថា​អ្នក​ខ្វល់​ពី​ Smartphone​ ច្រើន​ជាង​ដៃ​គូ​របស់​អ្នក​ដូច​គ្នា​។

យ៉ាង​ម៉េច​ដែរ​ក្រោយ​បាន​ដឹង​ច្បាស់​ពី​សញ្ញា​ទាំង​៥​ខាង​លើ​នេះ​តើ​អ្នក​ជា​មនុស្ស​ជំពូក​នេះ​ដែរ​ឫ​ទេ?​បន្ថែម​ពី​នោះ​បើ​មាន​យោបល់​ផ្សេង​ទៀត​សូម​ចូលរួម​ចែក​រំលែក​តាមរយៈ​ការ​Comment​នៅ​ខាង​ក្រោម​។​

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម