[Podcast] លោក គួច សុខលី៖ ភាពជោគជ័យសម្រាប់ខ្ញុំ គឺស្ថិតនៅលើបុគ្គលិកនិងអ្នកនៅជុំវិញខ្លួនអាចធ្វើការងារបានល្អដោយគ្មានខ្ញុំនៅក្បែរ

  • 2022-03-16 02:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពី​ក្រោយ​ការ​បង្កើត​ម៉ាកយីហោ​ហាង​អាហារ​ល្បី​ៗ​នៅ​កម្ពុជាជា​ច្រើន​ដល់​ពេល​បច្ចុប្បន្ន​នេះ បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រាកដ​ជា​បាន​ស្គាល់ លោក គួច សុខលី ដែល​ជា​អ្នក​​ធ្លាប់​មាន​បទ​ពិសោធន៍​ជាង ២០ ឆ្នាំលើអាជីវកម្មសេវាកម្មអាហារ មានហាងសរុបចំនួន ៣០ បុគ្គលិកបម្រើការជាង ៦០០ នាក់​ស្ថិតក្រោម​ម៉ាកយីហោជាតិនិងអន្តរជាតិចំនួន ៥។

លោក គួច សុខលី ​ក៏​ជាស្ថាបនិកហាងកាហ្វេ T&C ជាម៉ាកយីហោហាងកាហ្វេក្នុងស្រុក ដែលបង្កើតឡើងខ្លួនឯង និងនាំចូលម៉ាកយីហោហាងអាហារអន្តរជាតិល្បីៗចំនួន ៤ ដូចជា TOUS les JOURS, Domino’s Pizza, Lotteria និងThe Asian Kitchen មកបើកដំណើរការនៅកម្ពុជា។ លោកគឺ​ជាអ្នក​នៅ​ពី​ក្រោយ​ភាព​ល្បី​ល្បាញ​នូវ​ម៉ាក​យីហោហាងអាហារ​ផ្ទាល​ខ្លួនល្បីៗជាច្រើនដូចជា BBWorld និង Pizza World អំឡុង​ឆ្នាំ ១៩៩៨ ដែល​បាន​ចាប់ដៃគូនឹងលោក ជី សិលា ជាសហស្ថាបនិក អស់​រយ: ពេល​ជាង 20ឆ្នាំ​មក​ហើយ។​​

ប្រិយមិត្ត​នឹងទទួលបាន​​បទពិសោធន៍​ និង​គន្លឹះ​​ល្អៗ​ក្នុង​ការ​គ្រប់​គ្រង់​ម៉ាក​យីហោ​ហាង​អា​ហារ​ជា​ច្រើន​ឆ្នាំ​​ពីលោក គួច សុខលី ពិសេស​​ក្នុង​ដំណាក់​កាល​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ Podcast ពីកម្មវិធី Starting Up សប្ដាហ៍​ថ្មី​​ខាង​ក្រោមបាន៖

Listen to "គួច សុខលី៖ បុគ្គលដ៏សំខាន់នៅពីក្រោយនិមិត្តសញ្ញាហាងអាហាល្បីៗនៅកម្ពុជា l Starting Up Ep34" on Spreaker.

អត្ថបទ៖ ម៉េងងី