Hacker គាំទ្រអ៊ុយក្រែនខ្លាំង រួមដៃគ្នាបិទវិបសាយផ្សារភាគហ៊ុន រុស្ស៊ី និងវិបសាយធំៗច្រើនទៀត

  • 2022-03-16 03:49:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រសំខាន់ៗគ្រប់គ្រងដោយរដ្ឋាភិបាលសហព័ន្ធ រុស្ស៊ី ចំនួន ៥ សុទ្ធតែ Offline ទាំងអស់មិនអាចបើក​ចូល​ទៅប្រើប្រាស់​បាន​ទៀតឡើយដែលជាស្នាដៃក្រុម Hacker គាំទ្ររដ្ឋាភិបាលអ៊ុយក្រែនត្រូវបានវាយប្រហារផ្ទួនៗដោយមេរោគប្រភេទ DDoS attacks កាលពីថ្ងៃទី ១៥ មីនា​ឆ្នាំ ២០២២ ម្សិលមិញនេះ។

រូបតំណាង
គេហទំព័រចំនួន ៥ នោះមានដូចជា៖ គេហទំព័រទីភ្នាក់ងារសន្ដិសុខប្រព័ន្ធអ៉ឺនធើណិត Federal Security Service (FSB), គេហទំព័រផ្សារភាគហ៊ុន Stock Exchange,គេហទំព័រក្រសួងអប់រំកាយនិងកីឡា Ministry of Sport គេហទំព័រគ្រប់គ្រងជើងហោះហើរច្រកអន្តរជាតិប្រចាំរដ្ឋធានីមូស្គូ​ Moscow International Portal និងគេហទំព័រមជ្ឈមណ្ឌលកណ្ដាល​ផ្ដល់ទិន្នន័យសេដ្ឋកិច្ច គ្រប់គ្រងដោយរដ្ឋាភិបាលសហព័ន្ធ រុស្ស៊ី Analytical Center for the Government of the Russian Federation សុទ្ធតែលែងដំណើការអស់ទៅហើយ។

ក្រុមកងទ័ព Hacker ឬអ្នកជំនាញផ្នែក Cyber Attack ដែលប្រកាសគាំទ្ររដ្ឋាភិបាល អ៊ុយក្រែន មកពីបណ្ដាប្រទេសជុំវិញពិភពលោក​កើនដល់ចំនួនច្រើនជាង ​២០ ម៉ឺននាក់មកហើយ។ យ៉ាងណាមិញ ភាគីរុស្ស៊ី ក៏កំពុងតតាំង តែមិនទាន់ជោគជ័យ​យកមកវិញបានទេពេលនេះ៕

គេហទំព័រចំនួន ៥

ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ Hackread