ស្ថានីយ៍សាកភ្លើងឡានអគ្គិសនីមួយនៅ រុស្ស៊ី ត្រូវគេ Hack ឲ្យគាំង​មិន​ឲ្យ​សាក​បាន

  • 2022-03-16 06:25:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនីមួយកន្លែងស្ថិតនៅក្នុងទីក្រុង មូស្គូ ប្រទេសរុស្ស៊ី ត្រូវបានក្រុមវាយប្រហារតាមអ៉ឺនធើណិត ហេគចូលប្រព័ន្ធបណ្ដាលឲ្យគាំង​មិន​អាច​បញ្ចូលអគ្គិសនីបានឡើយ ព្រមទាំងផ្ញើសារ​គំរាមប្រធានាធិបតី រុស្ស៊ីផងដែរ។ អក្សរនៅលើអេក្រង់សរសេរថា៖ “Glory to Ukraine” ក្នុងន័យគាំទ្ររដ្ឋាភិបាល​អ៊ុយក្រែនប្រឆាំងនឹង រុស្សី។ ចំពោះស្ថានីយ៍សាកភ្លើងដទៃជាច្រើនក្នុងទីក្រុង មូស្គូ នៅដំណើការធម្មតាមិនខូចខាតទាំងអស់នោះទេ។

សារនៅលើស្ថានីយ៍សាកភ្លើងរថយន្ត

ចំពោះក្រុមវាយប្រហារតាមអ៉ឺនធើណិតដែលគាំទ្រអ៊ុយក្រែនបញ្ចេញសកម្មភាព​យ៉ាងពេញ​ទំហឹង ពួកគេហេគចូលក្នុងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពតាមហាងលក់ទំនិញតូចធំ (Mart) ចំនួន ៤០០ កន្លែងទូទាំងប្រទេសរួមទាំងទីក្រុងមូស្គូ និងទីក្រុងផ្សេងៗដោយសរសេរអក្សរបញ្ចេញលើអេក្រង់កាមេរ៉ាសុវត្ថិភាពនោះក្នុងន័យសំដៅដល់៖ “ពូទីន​ សម្លាប់កូនក្មេងគ្នាមិនដឹងអី រួមទាំងពលរដ្ឋស្លូតត្រង់អ៊ុយក្រែនត្រូវស្លាប់ច្រើនណាស់! សូមបញ្ឈប់ជាបន្ទាន់”។

លើសពីនេះទៀត ក្រុមដដែលខាងលើនេះហេគចូលបានសម្រចលើ ប្រព័ន្ធផ្ញើសារនៃក្រុមហ៊ុនទូរសព្ធដោយផ្ញើរសារចូលទូរសព្ទពលរដ្ឋ រុស្ស៊ី និងបានចែកចាយចេញទៅច្រើនជាង ៧ លាន (messages) ឲ្យប្រជាជនរុស្ស៊ី ដឹងពីអំពើឃោឃៅរបស់ពូទីន៕

សូមទស្សនាវីដេអូបង្ហាញពី ហេតុការណ៍ក្រោយពេលហេគឃ័រវាយលុកទូរទស្សន៍និងស្ថានីយ៍សាកភ្លើងរថយន្តនៅទីក្រុង មូស្គូ៖

សារនៅលើស្ថានីយ៍សាកភ្លើងរថយន្ត
ហេគចូលក្នុងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពតាមហាងលក់ទំនិញតូចធំ

ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ Hackread