ក្រុមហ៊ុនប្រេងឥន្ធនៈរុស្ស៊ីត្រូវ Hacker គាំទ្រអ៊ុយក្រែនចូលលួចទិន្នន័យអស់ 20TB

  • 2022-03-16 10:04:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងធំជាងគេរបស់រុស្ស៊ីឈ្មោះថា Rosneft ត្រូវបាន​ក្រុម Hacker គាំទ្រអ៊ុយក្រែនមានលទ្ធភាពអាចលុកលុយចូល​ក្នុង​ប្រព័ន្ធ​និង​លួច​យកទិន្នន័យអស់ 20TB ។ ទិន្នន័យនោះគឺ ស្ថិតនៅ​ក្នុងប្រទេសអាឡឺម៉ង់ឬ Germany's servers ជាសាខាផ្ទុកទិន្នន័យនៃក្រុមហ៊ុន Rosneft នៅថ្ងៃទី១៦ ខែមីនាឆ្នាំ ២០២២ ។

ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងធំជាងគេរបស់រុស្ស៊ី

ទំហំទិន្នន័យដ៏ធំនិងសំខាន់ៗ​ដែល​ធ្លាក់ចូល​ដល់​ដៃ​ក្រុមឧក្រិដ្ឋជន​ខាងលើត្រូវបានពួកគេបង្ហោះសារ ក្នុងន័យឌឺដងថា៖ **«គេនឹងមិនធ្វើឲ្យវាបែកធ្លាយជាសាធារណៈនោះទេ កុំភ័យ!»។** ក្នុង 20TB នោះមាន ទាំងឯកសារ​កិច្ចព្រមព្រៀងសម្ងាត់ៗជាច្រើន ឯកសារបុគ្គលិករួមទាំង mail server ទាំងអស់។

គោលបំណងនៃក្រុម Hacker គាំទ្រអ៊ុយក្រែនខាងលើត្រូវបានគេដឹងថា ធ្វើឡើងដើម្បី​ជាដាក់ទណ្ឌកម្ម ទៅ​លើរុស្ស៊ី ឲ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារមកលើអ៊ុយក្រែន។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងទៅលើសកម្មភាព​វាយប្រហាររបស់​ពួកគេពេល​នេះ គឺចំពេលល្អណាស់ក្នុង​ស្ថានភាព​ តម្លៃ​ប្រេង​ឥន្ធនៈ តម្លៃឧស្ម័ន និងតម្លៃដែក កំពុងឡើងថ្លៃខ្ពស់កប់ពពកនៅទូទាំងពិភពលោក រួមទាំងកម្ពុជា យើងផងដែរ៕

ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ Computing.co.uk

អត្ថបទថ្មី