ដឹងអត់ គោចិញ្ចឹមយកទឹកដោះនៅខ្មែរ សុទ្ធតែជិះយន្តហោះមក មិនមែនដឹកតាមកប៉ាល់ធម្មតាៗនោះទេ

  • 2022-03-17 07:58:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គោជិះយន្តហោះមកខ្មែរ! ស្ដាប់មើលទៅគួរឱ្យចង់សើច ប៉ុន្ដែវាជាការពិត។

មនុស្សជាច្រើនប្រហែលជាដឹងមកហើយថា គិរីសួគ៌ ជាទឹកដោះគោផលិតនៅប្រទេសខ្មែរ ប៉ុន្ដែអ្នកប្រហែលជាមិនសូវបានដឹងទេថា ពូជគោរាប់រយក្បាលដែលផលិតទឹកដោះសុទ្ធ១០០% ក្នុងកសិដ្ឋាននេះ គឺធ្វើដំណើរឆ្លងទ្វីបពីអូស្ត្រាលីមកខ្មែរ ដោយជិះយន្តហោះជាមធ្យោបាយទំនើប បើធៀបនឹងការដឹកតាមកប៉ាល់។

រូបតំណាង

ថ្លែងក្នុងកិច្ចសម្ភាសក្នុងកម្មវិធី Starting Up លោក គួច សុខលី សហគ្រិនដ៏ជោគជ័យបានប្រាប់ Sabay ថា ពូជគោដែលផលិតទឹកដោះ ក្នុង កសិដ្ឋានគិរីសួគ៌ ដែលមានទីតាំងនៅក្បែរភ្នំតាម៉ៅ ខេត្តតាកែវ ត្រូវបានដឹកជញ្ជូនពូជពី ប្រទេសអូស្ត្រាលី មក តាមយន្តហោះ។ ដោយការដឹកជញ្ជូនម្ដង បានប្រមាណ ២២០ក្បាល ឯណោះ។

ស្ដាប់មើលទៅអ្នកអាចអស់សំណើចបន្ដិច ព្រោះមធ្យោបាយដឹកជញ្ជូនគោ អាចធ្វើដំណើរតាមកប៉ាល់បាន ហេតុអីទៅដឹកតាមយន្តហោះ មានតម្លៃថ្លៃទៅវិញ?

ចំពោះចម្ងល់នេះ លោក សុខលី បានលម្អិតថា ការដឹកជញ្ជូនគោតាមយន្តហោះចំណេញជាងដឹកតាមកប៉ាល់ ត្បិតអីចំណាយពេលខ្លីត្រឹម ៦ម៉ោង មកដល់ប្រទេសកម្ពុជា ល្អជាងដឹកតាមកប៉ាល់ ព្រោះចំណាយពេលយូរដល់ទៅ ១ខែ ឬ ១ខែកន្លះ ដែលជាហេតុត្រូវចំណាយច្រើនលើចំណី និងការថែទាំគោ ជាហេតុធ្វើឱ្យអស់ថ្លៃច្រើនជាងដឹកគោតាមយន្តហោះ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី