អគារក្រសួងឧស្សាហកម្មនេះពីមុនជាអតីតការិយាល័យរបស់ឧត្តមសេនីយ

  • 2022-03-19 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​អគារ​ការិយាល័យ​សម្រាប់​ឧត្តម​សេនីយ៍​ ង៉ោ​ ហ៊ូ​ ត្រូវ​បាន​ជួសជុល​ និងលាបថ្នាំឡេីងវិញ​ ហេីយ​អគារ​នេះកំពុងប្រេីប្រាស់ជាអគាររបស់ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ និង​ នវានុវត្តន៍។

បើសៀវភៅ មគ្គុទេសក៍ស្ថាបត្យកម្មភ្នំពេញបានបញ្ជាក់ថា អាគារ​កម្ពស់​បីជាន់​នេះសាងសង់នៅឆ្នាំ១៩៥៨ ជា​សមិទ្ធផល​របស់​លោក​ វណ្ណ​ មូលីវណ្ណ​ គឺជា​ស្នាដៃ​មួយ​ក្នុង​ចំណោម​ស្នាដៃ​ដំបូង​បង្អស់​ ដែល​ស្ថាបត្យករ​រូបនេះបានសាងសង់​ បន្ទាប់​ពី​លោក​ បានវិលត្រលប់​មកពី​សិក្សា​នៅ​ទីក្រុង​ប៉ារីស​។

សូមបញ្ជាក់ថា​ ឧត្តម​សេនីយ៍​ ង៉ោ​ ហ៊ូ​ គឺជា​មន្ត្រី​យោធា​ជាន់​ខ្ពស់​ និងជា​ទីប្រឹក្សា​របស់​សម្តេច​ព្រះ​ប្រមុខ​រដ្ឋ ​នរោត្ដម​ សីហនុ នាសម័យនោះ​៕




ដោយ៖ លី មុនិ

អត្ថបទថ្មី