ក្រុមហ៊ុនប្រេង​ធំមួយទៀតគ្រប់គ្រងដោយរដ្ឋសហព័ន្ធ រុស្ស៊ីត្រូវ Hacker ធ្វើស៊ីបានសម្រេច

  • 2022-03-21 02:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈគ្រប់គ្រងដោយផ្ទាល់រដ្ឋសហព័ន្ធ រុស្ស៊ីឈ្មោះ Transneft ក្លាយជាក្រុមហ៊ុន​ប្រេងធំទីពីររងគ្រោះដោយក្រុមវាយប្រហារតាមអ៊ឺនធើណិត បន្ទាប់ពីក្រុមហ៊ុន Rosneft

ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈ Transneft

យោងតាមប្រភពព័តមានឯកទេសផ្នែក Cyber Security បានឲ្យដឹងថា ទិន្នន័យទំហំ ៧៩GB មានទាំង Email និងឯកសារផ្សេងៗរបស់ក្រុមហ៊ុន OMEGA (រុស្ស៊ី) ដែលជាក្រុមហ៊ុនដៃគូនិងជាមជ្ឈមណ្ឌល ស្រាវជ្រាវ (R&D) ត្រូវបានពួកគេលួចចូលក្នុងប្រព័ន្ធគ្រប់គ្រង ដោយត្រូវបានវាយប្រហារ ផ្ទួនៗជាមួយនឹងមេរោគប្រភេទ DDoS attacks ហើយគេហទំព័រពួកគេសុទ្ធតែ Offline អស់ហើយ មិនអាចបើក​ចូល​ទៅប្រើប្រាស់​បាន​ទៀតឡើយដែលជាស្នាដៃក្រុម Hacker គាំទ្ររដ្ឋាភិបាលអ៊ុយក្រែន តាំងពីថ្ងៃទី ១៥ មីនា​ឆ្នាំ ២០២២ មកម្ល៉េះប៉ុន្តែទើបនឹងបែកធ្លាយដំណឹងថ្ងៃទី ១៨ មីនាកន្លងទៅ។

ការវាយប្រហារតាមអ៊ឺនធើណិតជាច្រើនករណី បានកើនឡើងគួរឲ្យកត់សម្គាល់ជាពិសេស​ចំពោះ​ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនផ្សេងៗ​ដែលការ​ពាក់ព័ន្ធនឹង​ប្រទេសរុស្ស៊ីងាយរងគ្រោះបំផុតដោយពួកគេដាក់គោលដៅជាច្រើនដើម្បីវាយប្រហារ​ឲ្យ បាន​សម្រេចមិនថាចំណាយពេលប៉ុន្មានថ្ងៃក៏ដោយ។ គោលបំណងនៃក្រុម Hacker គាំទ្រអ៊ុយក្រែនត្រូវបានគេដឹងថាធ្វើឡើងដើម្បី​ជាដាក់ទណ្ឌកម្ម​លើរុស្ស៊ី ឲ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារមកលើអ៊ុយក្រែន។

អ្វីដែលគេចាប់អារម្មណ៍ខ្លាំងទៅលើសកម្មភាព​វាយប្រហាររបស់​ពួកគេពេល​នេះគឺចំពេលល្អណាស់ក្នុង​ស្ថានភាព​ តម្លៃ​ប្រេង​ឥន្ធនៈ តម្លៃឧស្ម័ន និងតម្លៃដែក កំពុងឡើងថ្លៃខ្ពស់កប់ពពកនៅទូទាំងពិភពលោករួមទាំងប្រទេស កម្ពុជា ដែរ៕

ដំណឹងបែកធ្លាយនៅលើ Twitter
ប្រវត្តិសង្ខេបក្រុមហ៊ុន Transneft

ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ Hackread