Jimmy មានចំណុចពិសេសទាំងនេះ ទើបសង្សារ របូតមាត់ថា ពីមនុស្សស្រីធម្មតា ឥឡូវខ្វះនាងលែងបាន

  • 2022-03-22 02:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីមានភាពផ្អែមល្ហែមជាមួយគ្នាអស់រយៈពេលជាច្រើនខែ ពេលនេះសង្សាររបស់ពិធីការិនី Jimmy បានសារភាពស្នេហ៍ជាសាធារណៈ ហើយថែមទាំងបង្ហើបពីចំណុចពិសេសរបស់នាងទៀតផង។ លោកថា តាំងពីថ្ងៃដំបូងដែលលោកឃើញJimmy លោកមិនដែលស្រម៉ៃទេថានាងនឹងក្លាយជាមនុស្សម្នាក់សំខាន់ចំពោះជីវិតលោកដល់ថ្នាក់នេះ ។

សង្សារកញ្ញា Jimmy ដែលប្រើហ្វេសប៊ុកឈ្មោះ Cham nou បានសរសេរថា អរគុណអូនដែលកែប្រែមនុស្សប្រុសដ៏សែនធម្មតាម្នាក់នេះ ឲ្យក្លាយជាមនុស្សពុះពារ មានគោលដៅ មានឆន្ទៈ និងមហិច្ឆតាដែលច្បាស់លាស់ ព្រោះបងដឹងថាអនាគតបងត្រូវមើលថែអូន ឲ្យអូនរស់ក្នុងជីវិតដែលអូនប្រាថ្នា ។

បន្ទាប់ពីពោលនូវពាក្យផ្អែមល្ហែមនេះ លោកក៏បន្ថែមដូចកំណាព្យយ៉ាងវែងអន្លាយដែលឃ្លាភាគច្រើនផ្ដើមដោយពាក្យ "បងលង់"។ លោកបានសរសេរដូច្នេះ៖ ពីមួយថ្ងៃទៅមួយថ្ងៃ បងកាន់តែលង់ កាន់តែស្រលាញ់ កាន់តែខ្លាចបាត់បង់អូន បងលង់នឹងភាពក្លាហានរបស់អូន លង់នឹងបេះដូងដ៏ទូលាយ និងចិត្តល្អរបស់អូន លង់នឹងភាពម៉ឺងម៉ាត់ លង់នឹងកាយវិការទន់ភ្លន់ លង់នឹងពេលដែលអូនដាក់ចិត្ត ដាក់ថ្លើមធ្វើការអ្វីដោយអស់ពីសមត្ថភាព ដោយយកចិត្តទុកដាក់ កាយវិការមួយនោះគឺពិតជាមានមន្តស្នេហ៍ណាស់ លង់នឹងពាក្យផ្អែមល្ហែម។

លង់នឹងការដែលអូនសុខចិត្តផ្លាស់ប្តូរខ្លួនឯងដើម្បីបង លង់នឹងចំណេះដឹង និងចរិយាធម៌ដែលអូនមាន លង់នឹងការស្រលាញ់ និងការឲ្យតំលៃដែលអូនមានចំពោះគ្រួសារបង។ មុនដំបូងបងលង់នឹងរូបសំរស់របស់អូន តែបន្ទាប់មកអត្តចរិត ចំណេះដឹង ភាពថ្លៃថ្នូរ និងផ្នត់គំនិតរបស់អូនធ្វើឲ្យខ្លាចបាត់បង់អូន។ ពិសេសបងចង់ឲ្យអនាគតកូនរបស់បងមានអូនជាម្តាយ៕

ជិន សុភ័ក្ដ្រ