ថតបានស្តែងៗ! មើលហើយរន្ធត់ណាស់ វីដេអូ ធ្លាក់យន្តហោះនៅភាគខាងត្បូងប្រទេសចិន
- 2022-03-22 02:30:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថតបានស្តែងៗ! មើលហើយរន្ធត់ណាស់ វីដេអូ ធ្លាក់យន្តហោះនៅភាគខាងត្បូងប្រទេសចិន
ចន្លោះមិនឃើញ
យន្តហោះ Boeing 737 មួយគ្រឿងបានធ្លាក់នៅតំបន់ភ្នំ ភាគខាងត្បូងប្រទេសចិន នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន រ៉យទ័រ។
ទូរទស្សន៍រដ្ឋ CCTV បានផ្សាយថាមានមនុស្ស ១៣៣នាក់ជិះនៅលើយន្តហោះ ដោយគោលដៅគឺហោះចេញពីទីក្រុងគន់មីង ឆ្ពោះទៅកាន់ទីក្រុង ក្វាងចូវ ហើយបានធ្លាក់ពេលហោះមកដល់តំបន់ Guangxi។ ក្រុមជួយសង្គ្រោះបានធ្វើដំណើរទៅកាន់ទីតាំងដែលយន្តហោះបានធ្លាក់ ដើម្បីរុករកនិងជួយសង្គ្រោះមនុស្សដែលនៅមានជីវិត។
មកទល់ពេលនេះ គេនៅមិនទាន់រកឃើញពីមូលហេតុ ដែលបណ្តាឱ្យយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ចិនមួយនេះ ធ្លាក់នៅឡើយទេ។ ចិនត្រូវបានគេកត់ចំណាំថាជាប្រទេសមួយដែលមានក្រុមហ៊ុនអាកាសចរណ៍ល្អ និងមានសុវត្ថិភាពបំផុតក្នុងចំណោមប្រទេសនានានៅលើពិភពលោក។ យន្តហោះរបស់ក្រុមហ៊ុនចិន ដែលបានធ្លាក់នៅចុងក្រោយបំផុតក្នុងឆ្នាំ ២០១០ ដែលមានមនុស្ស ៤៤នាក់បានស្លាប់ ក្នុងចំណោមអ្នកដំណើរសរុប ៩៦នាក់៕