ធ្លាប់ស្ដាប់ EDM ឥឡូវមកស្គាល់ «#RAVE REPUBLIC» DJ អន្តរជាតិចាក់ភ្លេងពិរោះៗណាស់

  • 2022-03-22 08:24:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី «SPLASH Music Pool Party» នឹងធ្វើឡើងនៅ​ Garden City Waterpark នៅថ្ងៃទី ២ មេសា ២០២២ ចាប់ពីម៉ោង ៦ ល្ងាចដល់១១យប់។ កុំឲ្យឱកាសនេះរំលង បបួលពួកម៉ាកទៅបានគ្នា។

DJ RAVE REPUBLIC

កម្មវិធីនេះបណ្ដុំដោយ DJ ល្បីៗមានទេពកោសល្យ​ជាច្រើនរូបក្នុងនោះមាន DJ កម្រិតអន្តរជាតិឈ្មោះ «[#RAVE REPUBLIC](https://www.facebook.com/raverepublicofficial?__cft__[0]=AZUv3uomj0ZS8QvhaRpT_HzSKdS26dX95hhGbmYRiZAE9htM5p_XkevsmoUWVwbjBc04UnlSaUh4C5xyg2PkW6qXRspl3JlBAixNGhfR5YyL3s8G8G6_TXy848cG7RKqP0kmFYMb83vBB1rLY3fBfI2H&__tn__=-]K-R)» ធ្លាប់សាងស្នាដៃមានបទពិសោធន៍ចូលរួមប្រកួតប្រជែងរាប់សិបកម្មវិធី។

ឌីជេ RAVE REPUBLIC ជាប់ក្នុងបញ្ជី Top 100 ពិភពលោកក្នុងកម្មវិធី DJ Mag, 2018-2020 ។ ពួកគេធ្លាប់បានសាងភាពភ្ញាក់ផ្អើលក្នុងកម្មវិធី Ultra Music Festival នៅប្រទេសសឹង្ហបុរី នៅក្នុងក្លឹបកម្សាន្តកម្រិតលំដាប់ផ្កាយ ៥ Rocking top-ranked clubs កាលពីឆ្នាំ ២០១៩ ។ ពួកគេទាំងពីរធ្លាប់សហការផលិតបទភ្លេង និងធ្វើការជាមួយតារាមានឈ្មោះបោះសំឡេងដូចជា៖ Dash Berlin/Jeffrey Sutorius, Justin Prime និង Luciana ជាដើម។

ស្នាដៃបទភ្លេងដ៏លេចធ្លោជាងគេរបស់ឌីជេ RAVE REPUBLIC គឺជាប់លេខ #1 លើកម្មវិធី iTunes ក្នុងប្រភេទ Dance singles ក្នុងចំណាត់ថ្នាក់តារាង (១០ប្រទេស) និងជាប់លេខពីរ #2 ក្នុងកម្មវិធី Spotify Viral Top 50 hit មានអ្នកស្ដាប់ច្រើនជាង ៧ លានដង។ ពួកគេបានចុះហត្ថលេខាជាមួយ Warner Music ដើម្បីផលិតបទភ្លេងដាក់នៅលើ Spinnin, Revealed, និង Universal ផងដែរ។

បទភ្លេងរបស់ឌីជេ RAVE REPUBLIC សុទ្ធតែទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកស្ដាប់ និងទទួលបានការគាំទ្រដោយតារាជាច្រើនរូបដូចជា៖ Afrojack, W&W, Hardwell, R3HAB, Nicky Romero, Showtek, Mike Williams, Knife Party, Dash Berlin, Sam Feldt និងតារាផ្សេងៗទៀត។ លើសពីនេះពួកគេធ្លាប់សហការនឹងម៉ាកយីហោល្បីៗដើម្បីចាក់ភ្លើងក្នុងកម្មវិធី Ferrari, Louis Vuitton, Dolce & Gabbana, Audemars Piguet និង Mediacorp ។

កម្មវិធី SPLASH Music Pool Party មានលក់តម្លៃសំបុត្រចំពោះ Early bird គឺ ១៥ ដុល្លារ និងចំពោះ On spot គឺ ២៥ ដុល្លារ ឬរកទិញបានលើ link ៖ Gardencitywaterpark.com/booking/

សម្រាប់ព័ត៌មានបន្ថែមសូមស្វែងរកនៅលើទំព័រហ្វេសប៊ុក៖ Facebook.com/SplashMusicPoolParty ឬខលទៅកាន់លេខទូរសព្ទ៖ 089 84 3333 / 096 851 4444 និង 097 417 5555 ។

សូមស្ដាប់ស្នាដៃចាក់ភ្លេងរបស់ឌីជេ RAVE REPUBLIC៖

អត្ថបទ៖ រក្សា