ឆ្ងល់អត់? យន្តហោះ​មាន​ទម្ងន់​រាប់​​តោន​​ មេ៉ចអាច​ហោះ​បាន​

  • 2022-03-23 00:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទាំង​អស់​គ្នា​ធ្លាប់​ដែល​មាន​ចម្ងល់​ទេ​ថា​ ហេតុអ្វី​បាន​ជា​យន្តហោះ​ដែល​មាន​ទម្ងន់​រាប់​សិប​តោន ​អាច​ហោះ​ហើរ​លើ​អាកាស​​បាន ក្នុង​រយៈ​កម្ពស់​ដ៏​ខ្ពស់។​ ជា​ការ​ពិត​ណាស់​មូលហេតុ​ដែល​យន្តហោះ​អាច​ហោះ​ហើរ​បាន​នោះ​ គឺ​វា​ត្រូវ​ពឹង​ផ្អែក​លើ​កត្តា​ជា​ច្រើន​រួម​បញ្ចូល​គ្នា​ ដោយ​ក្នុង​នោះ​មាន​ដូច​ជា​កត្តា​បច្ចេកទេស និង​កត្តា​ធម្មជាតិ​។​

រូបតំណាង

យោង​តាម​ការ​ពន្យល់​បែប​វិទ្យាសាស្ត្រ​របស់​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​យន្តហោះ​អាច​ហោះ​ហើរ​បាន​ដោយ​កត្តា​ទី១ គឺ​ម៉ាស៊ីន​របស់​វា​។ ដែល​ក្នុង​ម៉ាស៊ីន​របស់​យន្តហោះ​តម្រូវ​ឲ្យ​មាន​នូវ​ស្លាប​កង្ហារ​ជា​ច្រើន​ដើម្បី​បូម​យក​ម៉ូលេគុល​ខ្យល់​ខាង​ក្រៅ​ដើម្បី​អូស​ទាញ​យន្ត​ហោះ​។​

ចំពោះ​កត្តា​ទី២ គឺ ស្លាប និង​កន្ទុយ​ ដែល​ក្នុង​នោះ​ត្រូវ​បាន​គេ​បែង​ចែក​ជា​៥​ មាន​ដូច​ជា SLAT, FLAP, AILERON, RUDDER, ELEVATOR, SPOILER។ ដោយ​ផ្នែក​ SLAT ជា​ចំណុច​ដែល​បុក​ប៉ះ​ជម្នះ​ម៉ូលេគុល​ខ្យល់​ ចំណែក​ឯ​ Flap ជា​ចំណុច​ដែល​សម្រាប់​បង្វិល​ទិស​ខ្យល់​ឲ្យ​ចុះ​ក្រោម​ដើម្បី​រុញ​ច្រាន​យន្តហោះ​ឲ្យ​ហើប​ពី​ដី​ ខណៈ​ចំណុច​ AILERON និង RUDDER មាន​មុខ​ងារ​សម្រាប់​ បទ​បង្វែរ​ទិស​យន្តហោះ​។​

​ស្រប​ជា​មួយ​គ្នា​នេះ​ដែរ​ ELEVATOR ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​យន្តហោះ​ហើប​ចុះឡើង និង SPOILER គឺ​ជា​មុខ​សម្រាប់​ទប់​លំនឹង​យន្តហោះ​ពេល​ចុះ​ចត​។​

គូស​បញ្ជាក់​ផង​ដែរ​ថា​ ស្លាប​របស់​យន្តហោះ​ជា​ចំណុច​រង​ទម្ងន់​ច្រើន​ជាង​គេ ព្រោះ​ធុង​សាំង​ និង​ម៉ាស៊ីន​របស់​យន្តហោះ​​ត្រូវ​ភ្ជាប់​ជា​មួយ​​វា​៕

អត្ថបទថ្មី