កំពុង​ឡើង​ខ្លាំង​ផ្ដួល​ដៃគូ​សឹង​គ្រប់​សង្វៀន!​ តោះ​មក​ដឹង​ពី​ប្រវត្តិ​ ពេជ្រ​ សម្បត្តិ​

  • 2022-03-23 03:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ពេជ្រ​ សម្បត្តិ​ មាន​ឈ្មោះ​ដើម​ ភឿន​ សម្បត្តិ​ អាយុ​ ២១​ឆ្នាំ​ កើត​នៅ​ ភូមិ​កណ្ដោល​ ឃុំ​ពោធិ៍អង្ក្រង​ ស្រុក​បរសេដ្ឋ​ ខេត្ត​កំពង់ស្ពឺ។​ អ្នក​លេង​កណ្ដាប់ដៃ​រូប​នេះ​មាន​បងប្អូន​៤នាក់​គឺ​​ប្រុស២​ និង​ស្រី២។​ ​រូប​គេ​គឺ​ជា​បង​ទី១​ ចំណែក​ប្អូន​ទី២​ ឈ្មោះ​ ភឿន​ សំបូរ​ ប្អូន​ទី៣​ ភឿន​ វណ្ណលាន​ និង​ប្អូន​ទី៤​ ភឿន​ វណ្ណស៊ីង។​

សម្បត្តិ (រូបភាពហ្វេសបុក ពេជ្រ សុផាន់)

សម្បត្តិ​ មាន​ឪពុក​ឈ្មោះ​ វង ​ម៉ិល​ មុខរបរ​ជា​មេការ​សំណង​ និង​ម្ដាយ​ឈ្មោះ​ អូន​ សុខឃីម​ ​មុខរបរ​ជា​កសិករ។​ រូប​គេ​មាន​ប្អូន​ប្រុស​ហ្វឹកហាត់​ និង​ចាប់​អាជីព​ប្រដាល់​ម្នាក់​ផង​ដែរគឺ ភឿន វណ្ណស៊ីង​ ឬ​ហៅថា​ ផាន់​ ស៊ីងហាក់។​ យុវជន​វ័យ​ ២១​ឆ្នាំ​រូប​នេះ​បាន​សិក្សា​ត្រឹម​ថ្នាក់​ទី៧​ ប៉ុណ្ណោះនៅ​អនុវិទ្យាល័យ ​២៤​កញ្ញា​ ឯ​ស្រុក​កំណើត។​

រូបភាពលើផេក TOWN Sport

កូន​អ្នក​កំពង់ស្ពឺ​រូប​នេះ​ចូល​ហាត់​ប្រដាល់​គុន​ខ្មែរ​ដំបូង​នៅ​ឆ្នាំ​២០១៩​ ប៉ុន្តែ​ហាត់​បាន​មួយ​រយៈពេល​ប៉ុណ្ណោះ​ក៏​សម្រេច​ចិត្ត​ឈប់​ និង​វិល​ត្រលប់​ទៅ​ធ្វើ​ការងារ​ផ្សេង​វិញ។​ ប៉ុន្តែ​ដោយ​ចិត្ត​ស្រឡាញ់​ពី​តូច​ និង​ប្រាក់​កម្រៃ​ផង​នោះ​ ធ្វើ​ឲ្យ​រូប​គេ​សម្រេច​ចិត្ត​សុំ​លោក​ ពេជ្រ​ សុផាន់​ ចូល​ហ្វឹកហាត់​ដើម្បី​ឡើង​ប្រកួត​វិញ​នៅ​ឆ្នាំ​ ២០២១​ រហូត​មក​ដល់​សព្វ​ថ្ងៃ៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​