កាន់តែក្តៅគគុក! អង់គ្លេស ប្រកាសផ្ដល់មីស៊ីល ៦,០០០ដើម ជួយអ៊ុយក្រែនដើម្បីធ្វើសង្គា្រមជាមួយរុស្ស៊ី

  • 2022-03-24 03:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក បូរីស ចនសុន នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបានប្រកាសផ្តល់មីស៊ីលចំនួន ៦,០០០ដើម ទៅឱ្យប្រទេសអ៊ុយក្រែនតទល់នឹងការឈ្លានពានរបស់រុស្សី ព្រមទាំងថវិកា៣០លានផោន (ជិត៤០លានដុល្លារ) ដើម្បីគាំទ្រទៅលើការចំណាយពង្រឹងសមត្ថភាពកងទ័ព និងអ្នកបើកយន្តហោះរបស់អ៊ុយក្រែនឲ្យកាន់តែខ្លាំង។នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្ញាក់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២។

ការប្រកាសផ្តល់ជំនួយជាអាវុធនិងថវិការដ៏ច្រើនសន្ធឹកនេះទៅជួយគាំទ្រប្រទេសអ៊ុក្រែនដើម្បីប្រយុទ្ធទៅនឹងការឈ្លានពានរុស្សី ត្រូវបានកើតឡើងកំឡុងពេល លោកនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុនបានចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការ NATO និងក្រុមប្រទេស G7 កាលពីថ្ងៃពុធម្សិលមិញនេះ ពោលលោកបាននិយាយថាលោកនឹងគាំទ្រជួយពេញទំហឹងសម្រាប់ការពង្រឹងសមត្ថភាពយោធារបស់អ៊ុយក្រែនឲ្យកាន់ខ្លាំងក្លាបន្ថែមទៀត។

សូមជម្រាបថា មកទល់ពេលសង្រ្គាមរវាងប្រទេសអ៊ុយក្រែននិងប្រទេសរុស្សីបានអូសបន្លាយអស់រយ:ពេលមួយខែទៅហើយគិតត្រឹមថ្ងៃនេះ ហាក់មិនទាន់មានដំណោះស្រាយទាល់តែសោះ ពោលរុស្សីនៅតែបន្តវាយប្រហារទៅលើប្រជាជនអ៊ុយក្រែនឥតឈប់ឈរ ខណ:បណ្តាប្រទេសជាច្រើន ជាពិសេសប្រទេស លោកខាងលិចនៅតែប្រកាសពីជំហរការផ្ដល់ជំនួយ និងការប្ដេជ្ញាបន្តគាំទ្រអ៊ុយក្រែនការពារពីរុស្សី តាមរយ:ផ្តល់ជំនួយជាអាវុធ និងថវិការជាច្រើន។

ប្រភព៖ Reuters   អត្ថបទដោយ៖ សាន​ សុធារដ្ឋ