ទីបំផុត វី ឌីណែត បានបំពេញបំណងម៉ាក់ជាលើកចុងក្រោយហើយ ក្រោយម្តាយចាកឆ្ងាយទៅមិនត្រឡប់

  • 2022-03-24 03:23:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបីម្តាយឃ្លាតឆ្ងាយបាន១ឆ្នាំហើយក្តី តែក្តីអាឡោះអាល័យ ស្រណោះស្រណោក នឹកនា ក៏នៅតែមានជានិច្ចមិនអាចបំភ្លេចបានឡើយរហូតមកដល់ពេលនេះ វី ឌីណែត ក៏បានធ្វើរឿងសម្រាប់ម្តាយជាមួយក្រុមគ្រួសារ ដែលជាបំណងរបស់ម្តាយនាងជាលើកចុងក្រោយ រហូតធ្វើឲ្យហ្វេនៗរំជួលចិត្តគ្រប់គ្នា។

តាមរយៈវីដេអូសកម្មភាពខ្លីមួយរបស់ តារាចម្រៀង វី ឌីណែត បានធ្វើជូនម្តាយជាលើកចុងក្រោយនេះនេះ គឺត្រូវថ្ងៃគម្រប់ខួប១ឆ្នាំដែលម្តាយរបស់នាងបានលាចាកទៅចោលកូននិងស្វាមី ហើយថ្ងៃនេះ វី ឌីណែត និងក្រុមគ្រួសារបានគាំគ្នាយកធាតុម្តាយទៅបាចនៅក្នុងទឹកសមុទ្រ រួមទាំងមានអាចារ្យសូត្រធម៌ឲ្យជូនដំណើរសព្វគ្រប់ផងដែរ។ ក្នុងនោះ តារាចម្រៀងស្រី វី ឌីណែត ក៏បាននិយាយដែរថា ម៉ាក់ពេលនេះបានមកដល់កន្លែងចង់មកហើយ ពេលនេះកូនបានបំពេញបំណងម៉ាក់រួចរាល់ហើយ សូមវិញ្ញាណក្ខន្ធម៉ាក់បានទៅដល់ទីស្ងប់សុខផងចុះ។តាមរយៈវីដេអូនេះ អ្នកគាំទ្រជាច្រើនរំជួលចិត្តគ្រប់គ្នា និងបានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារទៀតផង។

រម្លឹកផងដែរថា ម្តាយរបស់ វី ឌីណែត បានទទួលមរណៈភាពកាលពីថ្ងៃទី១៩ខែមីនា ឆ្នាំ២០២១ ដោយគ្រូពេទ្យរកឃើញថា ម្តាយរបស់នាងបានឆ្លងជំងឺកូវិដ១៩៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly