ព្រះវិហារគ្រឹស្ត្រកសាងនៅឆ្នាំ១៩០០ ក្លាយជាផ្ទះប្រជាពលរដ្ឋរស់នៅជាង១០គ្រួសារ
- 2022-03-26 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះវិហារគ្រឹស្ត្រកសាងនៅឆ្នាំ១៩០០ ក្លាយជាផ្ទះប្រជាពលរដ្ឋរស់នៅជាង១០គ្រួសារ
ចន្លោះមិនឃើញ
ព្រះវិហារ ស៊ីស្ទ័រ អូស្វ ប្រ៉ូវីដង់ស៍ ហូស្ពិក (Chapel of the Sisters of Providence Hospice) គឺជាព្រះវិហារមុនសង្គ្រាមដែលនៅសល់ចុងក្រោយ បង្អស់នៅក្នុងទីក្រុងភ្នំពេញ។ បច្ចុប្បន្នមានមនុស្សរស់នៅក្នុងព្រះវិហារជាង ១០គ្រួសារ ដោយខ្លះប្រកបមុខរបរលក់ដូរ។ នៅជុំវិញព្រះវិហារដែលបោះបង់ចោលផ្នែកខ្លះៗនៃអគារមានការបែកបាក់ និងប្រេះស្រាំ ដែលពុំមានការជួសជុល និងថែទាំនោះទេ។ ព្រះវិហារ នេះមានទីតាំងផ្លូវតូចមួយដែលជាប់នឹងតិរវិថីព្រះស៊ីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើយោងតាមសៀវភៅ មគ្គុទ្ទេសក៍ស្ថាបត្យកម្មក្រុងភ្នំពេញរបស់អ្នកនិពន្ធ ម៉ូរិត្យហ៊ែននីង និងវ៉ាល់ទ័រកូឌីទែក បានសរសេរថា ព្រះវិហារនេះមុនសង្គ្រាមដែលនៅសល់ចុងក្រោយបង្អស់នៅក្រុងភ្នំពេញ។ ព្រះវិហារនេះកសាងនៅចន្លោះឆ្នាំ១៩០០-១៩១០ តែមិនដឹងស្ថាបត្យករ៕