អ្នកសិល្បៈពីគ្រប់ទិសទី ខ្លះបាត់មុខយូរឆ្នាំ មកជុំគ្នាអស់ហើយក្នុងមង្គលការ ទឹម រដ្ឋា

  • 2022-03-27 01:56:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ទៅ ទឹម រដ្ឋា ក្លាយជានារីមាន​ស្វាមីហើយ ក្រោយរៀបចំពិធីមង្គលការយ៉ាងឱឡារិកជាមួយនឹងគូស្នេហ៍ជនជាតិបរទេស Mr. Jovany Antonio និងមាន​ការចូលរួមពីសំណាក់មិត្តភ័ក្តិបងប្អូនជា​ច្រើននាក់។ ជាក់ស្ដែង អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ងាក​មកខាងអ្នកកំដរវិញ សុទ្ធតែជាតារាល្បីៗដូចគ្នាមាន​ កញ្ញា រឿន ណាត កញ្ញា ហ្វាហ្វា កញ្ញា អឹង និមលស្របពេលអ្នកកំដរប្រុសគឺលោក ប៉ែន ភ័ក្ត្រសុធារិទ្ធ។

ឈានចូល​កម្មវិធីពេលល្ងាចដ៏សែនមនោរម្យវិញ ក៏កាន់តែពិសេសទៅទៀត ដោយ ទឹម រដ្ឋា និងស្វាមីបាន​រៀបចំ​នៅ​កោះពេជ្រ ហើយប្រជុំសុទ្ធតែតារាល្បីៗ ដោយខ្លះបាត់មុខពីសិល្បៈយូរឆ្នាំហើយ តែបង្ហាញមុខជាថ្មីក្នុងមង្គលការរបស់នាង។ ក្នុងនោះរួមមាន អ្នកស្រី សាព័រ រ៉េនដូល វ៉ាង ស្រីណូ ប៊ីរីយ៉ា ពៅ ភិរុណ។ ដូច្នេះ​សូមទស្សនារូបភាពដូចខាងក្រោម៖