ពិសេស​ណាស់!​ រយៈពេល​៣ខែ​កីឡាករ​អាច​ឈ្នះ​ខ្សែក្រវាត់​២គ្រឿង​ ប្រាក់​រង្វាន់​១ម៉ឺន​ដុល្លារ​

  • 2022-03-27 11:42:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​អស្ចារ្យ​រយៈពេល​ប្រហែល​៣ខែ​បេក្ខភាព​គុន​ខ្មែរ​មួយ​រូប​ក្នុង​ចំណោម​៨​នាក់​អាច​នឹង​ឈ្នះខ្សែក្រវាត់​គោ​ជល់​ដល់​ទៅ​ ២គ្រឿង​ និង​ទទួល​បាន​ប្រាក់​រង្វាន់​១ម៉ឺន​ដុល្លារ​ប្រសិន​បើ​ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំង​២លើក​នោះ។​

បេក្ខភាព

លោក​ មាន​ សំអុល​ តំណាង​ខាង​គោ​ជល់​បាន​ឲ្យ​ដឹង​ថា​ ជើង​ខ្លាំង​ទាំង​ពីរ​ពូល​ដែល​មាន​៨នាក់​នេះ​នឹង​មាន​ម្នាក់​ឈ្នះ​ខ្សែក្រវាត់​១គ្រឿង​បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​ ខណៈ​ប្រាក់​រង្វាន់​បាន​៥០០០​ដុល្លារ។​

ខ្សែក្រវាត់គោជល់

ចំពោះ​កីឡាករ​ដែល​ឈ្នះ​ខ្សែក្រវាត់​ពីវគ្គ​ជម្រុះ​ខាង​លើ​នេះ​ហើយ​គឺ​បាន​ឡើង​ទៅ​វ៉ៃ​មួយ​ប្រកួត​ទៀត​ជា​មួយ​ យ៉េន ​ឌីណា​ ដណ្ដើម​ខ្សែក្រវាត់​១គ្រឿង​អម​ដោយ​ប្រាក់​រង្វាន់​ ៥០០០​ដុល្លារ​ជា​ថ្មី​ទៀត។​ ដូច្នេះ​បើ​កីឡាករ​ដែល​ឈ្នះ​ខ្សែក្រវាត់​កាល​ពី​ជុំ​ជម្រុះ​៨នាក់​នោះ​អាច​បន្តយក​ឈ្នះ​ជា​មួយ​ យ៉េន​ ឌីណា​ ទៀត​​គឺ​មាន​ន័យ​ថា​ទទួល​បានខ្សែក្រវាត់​ដល់​ទៅ​២គ្រឿង​ជា​មួយ​ប្រាក់​រង្វាន់​សរុប​១ម៉ឺន​ដុល្លារ។​ ការ​ប្រកួត​នេះ​ដែរ​គ្រោង​ប្រើ​រយៈ​ពេល​ប្រហែល​៣ខែ​ប៉ុណ្ណោះ​ប្រសិន​បើ​មិន​មាន​អ្វី​ចៃដន្យ​កើក​ឡើង​នោះ។​

កីឡាករប្រកួត​កាលពីថ្ងៃសៅរ៍

រំលឹក​ដែរ​ថា​ ខ្សែក្រវាត់ ​គោជល់កំពូល​ជើងឯក​ រដូវកាល​ទី២​ នេះ​លេង​លើ​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម។​ បេក្ខភាព​មាន​៨រូប​ចែក​ចេញ​ជា​ពីរ​ពូល។​ ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២​ ខែ​មេសា​ ២០២២​ រៀងរាល់​ថ្ងៃ​សៅរ៍​លើ​សង្វៀន​ CNC៕​

អត្ថបទ៖ នួន ស៊ីណា​