​ម៉ាក់ ស្រី​រ័ត្ន ៖ ​ខ្ញុំ​ធ្លាប់​ស្រមៃ​ថា បាន​ឈ្នះ​ស្រោម​ដៃ​មាស​ពេល​នេះ​បាន​សម្រេច​ហើយ

  • 2022-03-28 03:35:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​«​ខ្ញុំ​ធ្លាប់​ស្រមៃ​ថា បាន​ឈ្នះ​ស្រោម​ដៃ​មាស​ពេល​នេះ​បាន​សម្រេច​ហើយ» ។ នេះ​ជា​សម្ដី​របស់​អ្នក​ចាំ​ទី​​ជម្រើស​ជាតិ​​បាល់ទាត់​នារី ម៉ាក់ ស្រីរ័ត្ន ​បាន​​ប្រាប់​មក​កាន់ Sabay ​ក្រោយ​គេ​ជួយ​ភ្នំពេញ​ក្រោន​ឈ្នះ​ពាន​​លីគ​បាល់ទាត់​នារី​រដូវ​កាល​២០២២ ហើយ​រូប​គេ​បាន​ឈ្នះ​ស្រោម​ដៃ​មាស​។

រូប​ថត៖ ភ្នំពេញ​ក្រោន​

យុវតី​ខាង​លើ​បាន​ឲ្យ​ដឹង​ថា «​ប៉ា​-​ម៉ាក់​ខ្ញុំ​ ពួក​គាត់​សប្បាយ​ចិត្ត​ណាស់​ពូ ហើយ​ពេល​នេះ​គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​បន្ត​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​បាន​ជាប់​ជម្រើសជាតិ​»។ អ្នក​ចាំ​ទី​របស់​ភ្នំពេញ​ក្រោន​ខាង​លើ​បន្ថែម​ទៀត​ថា ​​ក្រោយ​ការ​ឈ្នះ​ស្រោម​ដៃ​មាស​ដូច​បំណង​ប្រាថ្នា​ ស្រីរ័ត្ន ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​មែនទែន​ គេ​នឹង​ប្រឹងប្រែង​ឲ្យ​កាន់​តែ​ខ្លាំង​ដើម្បី​អាច​បាន​ជាប់​ជម្រើសជាតិ​​ទៅ​លេង​ស៊ីហ្គេម​តាម​ការ​ចង់​បាន​របស់​ប៉ា-​ម៉ាក់​។

លទ្ធផល​សរុប​

  • ជើង​ឯក​៖ ក្រុម​បាល់ទាត់​នារី​ភ្នំពេញ​ក្រោន

  • ក្រុមចំណាត់ថ្នាក់លេខ ២: ក្លឹប​បាល់ទាត់ណាហ្គាវើលដ៍កំពង់ស្ពឺ

  • ក្រុមចំណាត់ថ្នាក់លេខ ៣: ក្លឹប​បាល់ទាត់ សៀមរាប

  • ក្រុម Fair Play: ក្លឹប​បាល់ទាត់ណាហ្គាវើលដ៍កំពង់ស្ពឺ

  • គ្រូបង្វឹកល្អជាងគេ: ម៉ៅ សាវីន (ភ្នំពេញក្រោន)

  • អ្នកចាំទីល្អជាងគេ: ម៉ាក់ ស្រីរ័ត្ន (ភ្នំពេញក្រោន)

  • អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ: បាន ជាវៃ (៣៥ គ្រាប់) (ភ្នំពេញក្រោន)

  • កីឡាការិនីល្អជាងគេ: យ៉ុន យ៉ើន (ក្លឹប​​បាល់ទាត់ណាហ្គាវើលដ៍កំពង់ស្ពឺ)​​​

កីឡា​ការិនី​ទាត់​ចូល​ច្រើន​ជាង​គេ​
គ្រូ​បង្វឹក​ល្អ​ជាង​គេ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​